Cctime 6monthsfree desktop
Cc times  web banner kh (2)

លោក ហ៊ុន ម៉ានី ផ្តល់ព័ត៌មាន អំពីវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះទី២ ដល់អ្នកសារព័ត៌មាន

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) បានអញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មានស្តីពី«ការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ៖ ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន» នៅសាលសហសិក្សា នៃសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

សន្និសីទសារព័ត៌មាននេះ បានរៀបចំឡើងក្នុងគោលបំណងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបញ្ជ្រាបការយល់ដឹងបន្ថែមដល់មន្រ្តីរាជការ និងសាធារណជនអំពីគោលដៅនៃការអនុវត្ត «ការពិនិត្យឡើងវិញ វិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន» ក្រោយពេលក្រសួងមុខងារសាធារណៈ បានជួបជាមួយក្រសួង ស្ថាប័នទាំង៩ ដែលបានបញ្ចប់កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះ។ ទន្ទឹមនេះ សន្និសីទនេះ ជាការបង្ហាញពីសមិទ្ធផលជាជំហ៊ានៗ លើការអនុវត្តវិធានការគន្លឹះទី២ របស់រាជរដ្ឋាភិបាល ដែលមានក្រសួងមុខងារសាធារណៈ ជាសេនាធិការ និងបង្ហាញភាពវិជ្ជមាននៃការចូលរួមសហការពីក្រសួង ស្ថាប័នទាំង៩ ដែលបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការរបស់ក្រសួងមុខងារសាធារណៈ ក៏ដូចជាក្រសួង ស្ថាប័នទាំង៩ ផងដែរ។

ជាមួយគ្នានោះ វេទិការនេះនឹងស្រាយចម្ងល់នានា ក៏ដូចជានាំយកព័ត៌មានពិត មានតម្លាភាព ចែករំលែកបន្តជូនប្រជាពលរដ្ឋ ដើម្បីឈ្វេងយល់បន្ថែម និងបង្កើនទំនុកចិត្តថាកំណែទម្រង់រដ្ឋបាលសាធារណៈនៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ ជាការបន្តបេសកកម្មនៅលើផ្លូវដ៏ត្រឹមត្រូវ មានប្រសិទ្ធភាព ហើយផ្តល់អត្ថប្រយោជន៍ជូនប្រទេសជាតិ និងប្រជាជនបានយូរអង្វែង៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង