Cctime 6monthsfree desktop
Cc times  web banner kh (2)

ខេត្តកំពង់ចាម ក្លាយជាខេត្តដំបូងគេដែល«ចុះបញ្ជីដីធ្លី»រួចរាល់មុនគេ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ក្នុងចំណោមរាជធានីខេត្តទាំងអស់របស់កម្ពុជា ខេត្តកំពង់ចាម បានក្លាយជាខេត្តដំបូងគេដែលបានចុះបញ្ជីក្បាលដីមុនគេ។នេះបើយោងតាមរបាយការណ៍របស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។តាមផែនការ រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំចុះបញ្ជីដីធ្លីឱ្យរួចរាល់នៅឆ្នាំ២០២៩ខាងមុននេះ ដែលជាឆ្នាំខួបផែនការកែទម្រង់ដីធ្លីរបស់កម្ពុជា។

យោងតាមរបាយការណ៍ ការងារវាស់វែងក្នុងរយៈពេលមួយឆ្នាំ នៃអណត្តិទី៧ គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្រេចបាន ៣.១៤៤.៤៨៥ ក្បាលដី ស្មើនឹង ៦៦,១៩ % ដោយក្នុងនោះក្បាលដីនៅសល់មិនទាន់វាស់វែងមាន ១.៦០៥.៥២២ ក្បាលដី ស្មើនឹង ៣៣,៨១ % ដែលនឹងត្រូវវាស់វែងបញ្ចប់នៅឆ្នាំ២០២៥ ខាងមុខ។

ចំពោះការចេញបណ្ណកម្មសិទ្ធ គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ក្រសួងចេញបណ្ណបាន ១.០៣៤.៦២៤ បណ្ណ ចុះបញ្ជីដីរដ្ឋតាមនិតិវិធីពិសេសបានចំនួន ៤៤ បណ្ណ ត្រៀមចេញបណ្ណចំនួន ៤.៤២៣ បណ្ណ ជូនពលរដ្ឋដែលចាកចេញពីបុរាណដ្ឋាន ក្នុងក្រុងសៀមរាប និងប្រាសាទបាគង និង ២៤ បណ្ណ ជូនរដ្ឋ តំណាងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្នុងបេសកកម្មរបស់ខ្លួន ខេត្តកំពង់ចាម ក្លាយជាខេត្តដំបូងគេដែលចុះបញ្ជីដីធ្លីរួចរាល់មុនគេ ហើយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងចុះទៅរៀបចំកម្មវិធីប្រគល់កម្មសិទ្ធ។សម្រាប់សម្តេច រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំផ្តល់ដីកម្មសិទ្ធស្របច្បាប់ទាំងអស់នៅប្រទេសកម្ពុជា ដើម្បីក្លាយជាមូលធនរស់អាចឱ្យប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ពីកម្មសិទ្ធនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង