Cc times  web banner kh

កម្ពុជាទទួលបានជើងហោះជើងជិត៥ម៉ឺនជើងកើនឡើង១៤%ក្នុងរយៈពេល១០ខែឆ្នាំ២០២៤

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រយៈពេល១០ខែ ឆ្នាំ២០២៤ គិតចាប់ពីខែមករាដល់ខែតុលា ស្ថានភាពដឹកជញ្ជូនតាមផ្លូវអាកាសសម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង៣ (ភ្នំពេញ-សៀមរាប-ព្រះសីហនុ) ទទួលបានជើងហោះហើរសរុបចំនួនជិត៥ម៉ឺនជើង កើនឡើង១៤% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល(SSCA)។

បើតាមរបាយការណ៍ អ្នកដំណើរ ចេញ-ចូល (ទ្វទិស) មានចំនួនជិត ៥លាននាក់ (៤,៩៧៨,៦៦៣ នាក់) មានការកើនឡើង ២១ % បើធៀបទៅនឹងរយៈពេលដូចគ្នា (១០ខែ) ឆ្នាំ២០២៣។ ទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វទិស) មានចំនួនជាង ៦ម៉ឺនតោន (៦៣,៣០៤,០២២ គីឡូក្រាម) មានការកើនឡើង ៣៧ % បើធៀបទៅនឹងរយៈពេលដូចគ្នា (១០ខែ) ឆ្នាំ២០២៣។

ដោយឡែក សម្រាប់តែ ខែតុលា ឆ្នាំ២០២៤ (១ខែ) អាកាសយានដ្ឋានអន្តរជាតិទាំង៣ទទួលបាន ជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជិត ៥ពាន់ជើង (៤,៧៩៩ ជើង) មានការកើនឡើងជាង ១០% បើធៀបទៅនឹងខែតុលា ឆ្នាំ២០២៣។ អ្នកដំណើរ ចេញ-ចូល (ទ្វទិស) មានចំនួនជាង ៥០ម៉ឺននាក់ (៥៣០,៩៨៨ នាក់) មានការកើនឡើងជិត ២០% បើធៀបទៅនឹងខែតុលា ឆ្នាំ២០២៣។ ទំនិញតាមផ្លូវអាកាស (ទ្វទិស) មានចំនួនជិត ៧ពាន់តោន (៦,៦៦៨,០០០ គីឡូក្រាម)មានការកើនឡើងជាង ១៧% បើធៀបទៅនឹងខែតុលា ឆ្នាំ២០២៣៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង