
សៀមរាប៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះធ្វើអភិបាលកិច្ចត្រួតពិនិត្យពេលយប់ នាយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីវាយតម្លៃការបម្រើសេវាសុខាភិបាលសាធារណៈ ២៤ម៉ោង/៧ថ្ងៃ មណ្ឌលសុខភាពចំនួន ៣ កន្លែង នៅខេត្តសៀមរាប។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ឈាង រ៉ា បានចុះឆ្មក់ត្រួតពិនិត្យមណ្ឌលសុខភាពពេលយប់ ព្រមទាំងឱ្យជំនួយការម្នាក់ ដើរតួជាអ្នកជំងឺនាពេលនោះ ដើម្បីវាយតម្លៃការបម្រើសេវាសុខាភិបាលសាធារណៈ ២៤ម៉ោង/៧ថ្ងៃ ដោយធានាថាប្រកបដោយគុណភាព និងសមធម៌ នាយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។
លោករដ្ឋមន្រ្តី បានឆ្មក់ត្រួតពិនិត្យ នៅមណ្ឌលសុខភាពមណ្ឌល១ វេលាម៉ោងប្រមាណ ៩យប់, មណ្ឌលសុខភាព នគរធំ វេលាម៉ោងប្រមាណ ១០យប់, មណ្ឌលសុខភាពអង្គរធំ វេលាម៉ោងប្រមាណ ១១យប់។

ការឆ្មក់ត្រួតពិនិត្យនេះ ជាការដើរត្រួតពិនិត្យដើម្បីប្រាកជថាការបម្រើសេវាសុខាភិបាលប្រកបដោយគុណភាពខ្ពស់ ក្រមសិលធម៌វិជ្ជាជីវៈល្អ មានប្រសិទ្ធភាព ហើយគ្មានមានការរើសអើង ជាពិសេសការប្រើប្រាស់បណ្ណ័ក្រីក្រ និងបសស៕


