Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជា«បំបែកឯតទគ្គកម្ម»ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
ពិធីទទួលGuinness World Recordsជាផ្លូវការ។ ប្រភពរូបភាព៖ ក្រសួងទេសចរណ៍

សៀមរាប៖ កម្ពុជាបានទទួលវិញ្ញាបនបត្របញ្ជាក់ពីការបំបែកឯតទគ្គកម្ម (Guinness World Records) អំពីការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

កម្ពុជាបានទទួលវិញ្ញាបនបត្របញ្ជាក់ពីការបំបែកឯតទគ្គកម្ម (Guinness World Records) ដែលបានតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក (THE LARGEST DISPLAY OF SUPER CARS / HYPER CARS) នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅសួនច្បារមុខព្រះរាជដំណាក់ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាជោគជ័យរបស់កម្ពុជាក្នុងការបង្ហាញខ្លួនទៅកាន់ពិភពលោក។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ កម្ពុជាបានរៀបចំ ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ដែលមានការចតរថយន្ត SUPER CARS / HYPER CARS សរុបចំនួន១៧៩គ្រឿង ជាចំនួនច្រើនជាងគេលើពិភពលោក ដែលបានប្រមូលផ្តុំអ្នកទស្សនាជាតិ និងអន្តរជាតិជាច្រើនមកកាន់កម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង