681 ezgif.com resize
Swift cc time

អគ្គនាយកធនាគារARDB ជួបជាមួយក្រុមហ៊ុនក្រៅស្រុកជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ទីក្រុងក្វាវចូវ៖ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានជួបជាមួយក្រុមហ៊ុនក្រៅស្រុក ដើម្បីពិភាក្សាលើការជំរុញការប្រើប្រាស់រថយន្តអគ្គិសនី ក្នុងប្រទេសកម្ពុជា ក្នុងគោលដៅ កាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត ទៅក្នុងបរិយាកាស។ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងរវាងលោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាមួយតំណាងក្រុមហ៊ុន Geely នៅទីក្រុងក្វាងចូវ ប្រទេសចិន នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។

នាឱកាសនេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម បានពិភាក្សាជាមួយតំណាងក្រុមហ៊ុន Geely លើការជំរុញការប្រើប្រាស់រថយន្តអគ្គិសនី ក្នុងប្រទេសកម្ពុជា ក្នុងគោលដៅ កាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត ទៅក្នុងបរិយាកាស សំដៅចូលរួមចំណែកក្នុងការអនុវត្តនូវគោលនយោយបាយសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

គួរបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម គឺជាធនាគារគោលនយោបាយឈានមុខគេនៅកម្ពុជា ក្នុងការផ្តល់ហិរញ្ញប្បទានបៃតង៕


Khcct banner

អត្ថបទទាក់ទង