Cctime 6monthsfree desktop
Cc times  web banner kh (2)

នាយឧត្ដមសេនីយ៍ ខេង សុមេធ បិទវគ្គហ្វឹកហ្វឺនជំនាញយុទ្ធវិធីប្រតិបត្តិការ និងសង្គ្រោះបឋមជំនាន់ទី១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះវិហារ ៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និង ជាមេបញ្ជាការទទួលទិសភូមិភាគទី៣ ទី៤ និង ទី៥ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញយុទ្ធវិធីប្រតិបត្តិការ និងសង្គ្រោះបឋម ជំនាន់ទី១៩ ឆ្នាំ២០២៤ ដល់កងកម្លាំងនគរបាលការពារព្រំដែន និង ប្រកាសសមាសភាពគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ នៅសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន ខេត្តព្រះវិហារ។

ថ្លែងក្នុងពិធីបិទវគ្គ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ បានណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះជំនាញដែលទើបទទួលបាននាពេលនេះ ទៅបម្រើអង្គភាពឲ្យមានប្រសិទ្ធភាព និង ចំគោលដៅ ដើម្បីចូលរួមបង្រ្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមខ្សែបន្ទាត់ព្រំដែន។

ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ ពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់សិក្ខាកាមទាំងអស់ និងកម្លាំងទាំងអស់ដែលកំពុងឈរជើងប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទិសភូមិភាគ ទី ៤។

គួរបញ្ជាក់ថា នៅក្នុងវគ្គហ្វឹកហ្វឺនេះ ក៏មានការអញ្ជើញចូលរួមអំពី លោក ឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន, លោក ឯកឧត្តម ឧត្តមសេនីយ៍ អនុប្រធាននាយកដ្ឋាន កណ្តាលនគរបាលព្រំដែន, លោកឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋានបច្ចេកទេសព្រំដែន, លោក ឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក, លោកមេបញ្ជាការរង សមាជិក គណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ លោកឧត្តមសេនីយ៍ទោ ស្នងការខេត្តព្រះវិហារ និងតំណាងស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកស្នងការរងទទួលផែនការងារព្រំដែន ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ និងមេបញ្ជាការវរសេនាតូចនគរបាលការពាព្រំដែនគោក ប្រចាំទិសភូមិភាគទី ៤ គណៈគ្រប់គ្រងវគ្គ គ្រូបង្វឹកនគរបាលជាតិ សិក្ខាកាមសរុបចំនួន២០០នាក់ មកពីតាមបណ្តាវរសេនាតូចនគរបាលការពារព្រំដែនគោក៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង