Cctime 6monthsfree desktop
Cc times  web banner kh (2)

ខេត្តចំនួន ១៥ នៅកម្ពុជាបានប្រែពី«ទឹកដីមីន»ទៅជាទឹកដីមាស

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
សន្និសីទសារព័ត៌មាន។ ប្រភពរូបភាព៖ ក្រសួងព័ត៌មាន

ភ្នំពេញ៖ មានខេត្តចំនួន ១៥ នៅប្រទេសកម្ពុជា បានក្លាយពីខេត្តទឹកដីមីន មកជាខេត្តទឹកដីមាសវិញក្រោយមីនជាច្រើនពាន់គ្រាប់ត្រូវបានយកចេញ ដោយខេត្តទាំង១៥ ប្រជាពលរដ្ឋអាចដាំដុះ និងតាំងលំនៅបាន។ នេះបើតាមការបញ្ជាក់របស់លោក លី ធុជ ទេសរដ្ឋមន្ត្រីអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជានៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពឆ្ពោះទៅកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយដែលគ្មានមីន» នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៤។

បច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានខេត្តចំនួន ១៥ ត្រូវបានប្រកាសថា ជាខេត្តគ្មានមីន ដោយគិតជាផ្ទៃដីមានចំនួន ៣,០២៤ គីឡូម៉ែត្រក្រឡា។ លោកទេសរដ្ឋមន្ត្រី លី ធុជ ទេសរដ្ឋមន្ត្រីអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានបញ្ជាក់ថា ខេត្តទាំង១៥ដែលបានប្រែក្លាយពីទឹកដីមីន ដែលពោរពេញដោយគ្រោះថ្នាក់ ហើយដាំដុះមិនបាននោះ បានប្រែក្លាយជាខេត្តទឹកដីមាស ដែលក្រោយពីអាជ្ញាធរមីន កម្ពុជាបានដោះមីនអស់ទៅ ហើយប្រជាពលរដ្ឋអាចមករស់នៅលើទឹកដីនោះដោយសុខសាន្ត ហើយប្រកបមុខរបរស្រែចំការនៅលើដីនេះ ដើម្បីចិញ្ចឹមជីវិត។

លោកទេសរដ្ឋមន្ត្រី លី ធុជ បានក៏មានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយដែលគ្មានមីន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ បានបង្ហាញឱ្យឃើញពីភាពជោគជ័យ ក៏ដូចជាមោទកភាពមួយសម្រាប់កម្ពុជា ដែលធ្លាប់តែជាប្រទេសទទួលរងនូវការញ៉ាំញីដោយភ្លើងសង្គ្រាមស៊ីវិល បន្សល់ទុកគ្រាប់ដែលមិនទាន់ផ្ទុះរាប់ម៉ឺនគ្រាប់ រហូតក្លាយជាប្រទេសមានសន្តិភាពពេញលេញ មិនតែប៉ុណ្ណោះព្រមទាំងក្លាយជាប្រទេសរដ្ឋភាគីរបស់អនុសញ្ញាអូតាវ៉ា ដែលជាអនុសញ្ញាសប្បុរសធម៌ជួយពិភពលោកឱ្យរួចផុតពីគ្រោះថ្នាក់ដោយសារមីន ថែមទៀផង៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង