Cctime 6monthsfree desktop
Cc times  web banner kh (2)

ACUបន្តផ្សព្វផ្សាយយុទ្ធនាការ«ទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ ធ្នូ» នៅភ្នំពេញ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ដើម្បីជំរុញការផ្សព្វផ្សាយ និងអបអរសាទរទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ០៩ធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារផ្សព្វផ្សាយរបស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ក្រុមទី៣ ដឹកនាំដោយ លោក គឹម ស៊ីដារ៉ា បានចុះផ្សព្វផ្សាយ ដល់គណៈកម្មការ និងអាជីវករផ្សារអូឡាំពិក។ ដូចគ្នានេះដែរ ក្រុមការងារទី៦ ដឹកនាំដោយលោក លី សុខជឺ ក៏បានផ្សព្វផ្សាយនៅផ្សារព្រែកលៀបផងដែរ។

យុទ្ធនាការគោលដៅទាំងពីរនេះ ក៏មានបិទ Poster និងចងបដាពាក្យស្លោកប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្នុងផ្សារ និងចែកជូន ១) Poster មធ្យោបាយដាក់ពីប្តឹងមក អ.ប.ព. ២) កម្រងឯកសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការប្រឆាំងអំពើពុករលួយ ៣) សៀវភៅសរសេរ ជូនគណៈកម្មការផ្សារ និងអាជីវករផងដែរ។

សូមញ្ជាក់ថា នៅថ្ងៃនេះ (២០ វិច្ឆិកា) មន្ត្រី អ.ប.ព. បានចុះទៅ តាមទីផ្សារ សាលារៀន ខណ្ឌ ក្នុងរាជធានីភ្នំពេញ និងខេត្ត។ ក្រុមការងារផ្សព្វផ្សាយរបស់ អ.ប.ព. នឹងចេញផ្សាយជាបន្តបន្ទាប់នៅផេកហ្វេសប៊ុក ACU, Channel Telegram ACU និងកម្មវិធី Angkor life៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង