Cctime 6monthsfree desktop
Cc times  web banner kh (2)

អគ្គនាយកធនាគារ ARDB ជួបពិភាក្សាជាមួយសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់ឡាទីនអាម៉េរិក និងខារីប៊ែន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ទីក្រុងលីម៉ា ប្រទេសប៉េរូ៖ ឆ្លៀតក្នុងឱកាស អញ្ជើញថ្លែងសុន្ទរកថា បើក កម្មវិធី កិច្ចប្រជុំអន្តរជាតិ នៃធនាគារអភិវឌ្ឍន៍សម្រាប់តំបន់ឡាទីនអាមេរិក -តំបន់ខារីប៊ែន និងតំបន់អាស៊ីប៉ាស៊ីហ្វិក, លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងជាប្រធានសមាគមន៍គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Edgardo Alvarez អគ្គលេខាធិការ សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់ឡាទីនអាម៉េរិក និងខារីប៊ែន (ALIDE) ព្រមទាំងថ្នាក់ដឹកនាំគ្រឹះស្ថានហិរញ្ឋ្ញវត្ថុអភិវឌ្ឍន៍មួយចំនួនដែលជាសមាជិកនៃសមាគមនេះផងដែរ។

ក្នុងនាម លោក Edgardo Alvarez តំណាង អោយ សមាគមគ្រឹះស្ថានហិរញ្ញវត្ថុ អភិវឌ្ឍន៍តំបន់ឡាទីនអាម៉េរិក និងខារីប៊ែន បានសំដែងសេចក្តីអរគុណ ចំពោះលោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគម ADFIAP ដែលបានចំណាយពេលវេលា អញ្ជើញមកពីប្រទេសកម្ពុជា ចូលរួមថ្លែងសុន្ទរកថាគន្លឹះបើកកម្មវិធីប្រជុំដ៏មានសារៈសំខាន់នេះ ហើយក៏បានបង្ហាញនូវសញ្ញាវិជ្ជមាន ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាង របស់សមាគម ALIDE និងសមាគម ADFIAP។

លោកបណ្ឌិត កៅ ថាច ក្នុងនាមធនាគារអភិវឌ្ឍន៍នៅកម្ពុជា និងក្នុងនាមសមាគម ADFIAP បានថ្លែងអំណរគុណដល់ភាគី សមាគម ALIDE សម្រាប់ការទទួលស្វាគមន៍គណៈប្រតិភូ របស់លោកបណ្ឌិត។ មួយវិញទៀត, លោកបណ្ឌិត សង្ឃឹមយ៉ាង មុតមាំថា សមាគមទាំងពីរ នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការអោយកាន់តែរឹងមាំ និងទ្វេរដងបន្ថែមទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង