681 ezgif.com resize
Swift cc time

«សត្វផ្សោត»មួយក្បាលប្រទះឃើញស្លាប់ នៅខេត្តកំពង់ចាម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

កំពង់ចាម៖ សត្វផ្សោតមួយក្បាល បានប្រទះឃើញស្លាប់ នៅក្នុងភូមិសាស្រ្តភូមិព្រែកបាក់២ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមនាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្លាប់ដោយវ័យចាស់ជរា។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា សត្វផ្សោតមួយក្បាល មានលេខកូដសម្គាល់ ០៤៣ បានប្រទះឃើញស្លាប់នៅក្នុងភូមិសាស្រ្តភូមិព្រែកបាក់២ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលជាសត្វផ្សោតមានប្រភពពីតំបន់អន្លង់កាំពី ខេត្តក្រចេះ អាយុប្រមាណ២៨ឆ្នាំ ភេទញី ប្រវែង២,៣៥ម៉ែត្រ ទំងន់១១៥គីឡូក្រាម ត្រូវបានពិនិត្យដោយក្រុមការងាររដ្ឋបាលជលផល និងអង្គការ WWF ប្រទះឃើញគ្មានធ្មេញ និងពុំមានស្លាកស្នាមលើដងខ្លួន។ ក្រោយទទួលបានការវះពិនិត្យក្រពះ ប្រទះឃើញថាពុំមានអាហារ និងមានដំបៅក្នុងក្រពះ ដោយបានសន្និដ្ឋានថា ផ្សោតនេះស្លាប់ដោយវ័យចាស់ជរា។

គួរបញ្ជាក់ថា នាពេលកន្លងមក ចាប់ពីខែមករា ដល់ ខែវិច្ឆិកា ឆ្នាំ២០២៤ មានកូនផ្សោតកើតថ្មីចំនួន ៩ក្បាល និងសត្វផ្សោតស្លាប់៤ក្បាល ហើយកម្ពុជាមានសត្វផ្សោតប្រមាណ ១០៤ក្បាល កំពុងរស់នៅក្នុងអន្លង់តាមដងទន្លេមេគង្គ នៃខេត្តក្រចេះ និងស្ទឹងត្រែង៕

Khcct banner

អត្ថបទទាក់ទង