Cctimesw1140xh150cm copy

ខេត្តពោធិ៍សាត់រៀបចំ«អបអរសាទរទូកខេត្ត»របស់ខ្លួនទទួលជ័យលាភីលេខ១នៅឆ្នាំ២០២៤

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
ពិធីដង្ហែរក្បួនអបអរសាទរ។ ប្រភពរូបភាព៖ រដ្ឋបាលខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីដង្ហែរក្បួនអបអរសាទរដល់ទូកខេត្តរបស់ខ្លួនដែលមានល្បឿនលឿនជ័យលាភីលេខ១ ក្នុងឆ្នាំ២០២៤ ដើម្បីលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរហូតទទួលបានជ័យលាភីលេខ ១នេះ។

រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីដង្ហែរក្បួនអបអរសាទរដល់ទូកខេត្តរបស់ខ្លួនដោយមានភាពសប្បាយរីករាយ ដែលមានល្បឿនលឿនជ័យលាភីលេខ១ ក្រោមការប្រឹងប្រែង និងសាមគ្គីដល់ខ្លាំងរបស់កីឡាករទូករបស់ខ្លួនរហូតទទួលបានជោគជ័យបែបនេះ។ យ៉ាងណាមិញ ទូកខេត្តពោធិ៍សាត់ តេជោកែវវិជ័យបារមីចៅសែន (បានចំណាត់ថ្នាក់លេខ១ ល្បឿនលឿនជាងគេទូទាំងប្រទេស) រាំងទិលសាគរសែនមានជ័យបារមីវត្តកញ្ជរខាងត្បូង (បានចំណាត់ថ្នាក់លេខ៦ ល្បឿនលឿន) និង តេជោសែនជ័យបារមីឃ្លាំងមឿង (បានចំណាត់ថ្នាក់លេខ២៧ ល្បឿនលឿន)។

គួរបញ្ជាក់ថា ការប្រណាំងទូកឆ្នាំ២០២៤នេះ ទូកតេជោកែវវិជ័យបារមីចៅសែន ទទួលបានលេខ១ ទូក សារាយតេជោសែនជ័យ ទទួលបានលេខ២ និង ទូកកោះកេរធិបតី ទទួលបានលេខ ៣។ ការប្រណាំងទូកនេះ មិនត្រឹមតែជាកីឡាជាតិប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញនូវការខិតខំប្រឹងប្រែងជាសាមគ្គីរបស់កីឡាករ និង ការចូលរួមសប្បាយរីករាយរបស់ប្រជាពលរដ្ឋ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង