Cctime 6monthsfree desktop
Cc times  web banner kh (2)

ឯកឧត្តម ម៉ែន វុទ្ធី«ឧបត្ថម្ភសរុប៦លានរៀល»ជួយទូក២នៅស្រុកបរិបូរណ៍ និង ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង

សង្គម
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/
ឯកឧត្តម ម៉ែន វុទ្ធី រដ្ឋលេខាធិការ និង ជាទីប្រឹក្សាក្រសួងព្រះបរមរាជវាំង 

ភ្នំពេញ៖ ឯកឧត្តម ម៉ែន វុទ្ធី រដ្ឋលេខាធិការ និង ជាទីប្រឹក្សាក្រសួងព្រះបរមរាជវាំង បានផ្តល់ការឧបត្ថម្ភដល់ទូកចែវចំនួន២ ក្នុងស្រុកបរិបូរណ៍ និង ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ ២០២៤។

ទូកចែវចំនួន២ដែលឯកឧត្តម ម៉ែន វុទ្ធី ឧបត្ថម្ភមានដូចជា ទូកចែវនារី ព្រះពៃស្រពណ៍ ស្ថិតនៅក្នុង វត្តព្រះពៃស្រពណ៍ ភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង និង ទូកចែវបុរស ព្រះទីនាំង សារាយអណ្តែងចង្ហាន់ហុយ នៅវត្តវិហារហ្ហូង ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

សម្រាប់ទូកចែវនារី ព្រះពៃស្រពណ៍ ទទួលបានការឧបត្ថម្ភនូវ អាវ និង មួក ចំនួន ៤៥ ឈុត ថវិកាសម្រាប់រៀបចំអាហារកីឡាការិនី ចំនួន ២ លានរៀល សរុបទាំងជាទឹកប្រាក់ ៣ លានរៀល។ចំណែក ទូកចែវបុរស ព្រះទីនាំង សារាយអណ្តែងចង្ហាន់ហុយ ឯកឧត្តម ម៉ែន វុទ្ធី ឧបត្ថម្ភជាថវិកាសរុប៣លានរៀល។ដូច្នេះថវិកាឧបត្ថម្ភសរុបទាំង២ទូក ចំនួន ៦លានរៀល។

គណៈកម្មការ ទូកចែវនារី ព្រះពៃស្រពណ៍ និង ទូកចែវបុរស ព្រះទីនាំង សារាយអណ្តែងចង្ហាន់ហុយ ក្នុងខេត្តកំពង់ឆ្នាំង សូមថ្លែងអំណរគុណ ឯកឧត្តម ម៉ែន វុទ្ធី រដ្ឋលេខាធិការ និង ជាទីប្រឹក្សាក្រសួងព្រះបរមរាជវាំង ដែលបានឧបត្ថម្ភ ដើម្បីចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤។សូមប្រសិទ្ធពរជ័យជូន ឯកឧត្តម លោកជំទាវ សូមប្រកបទៅដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង