681 ezgif.com resize
Swift cc time

«មហោស្រពរូបថតភ្នំពេញ» នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៣០វិច្ឆិកា-៣១ធ្នូ នៅសៀមរាប

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

សៀមរាប៖ កម្មវិធីមហោស្រពរូបថតភ្នំពេញ (Photo Phnom Penh Festival) នឹងប្រារព្វធ្វើឡើងចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ ៣១ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដែលនឹងតាំងបង្ហាញនូវរូបភាពចម្រុះ ជាមួយអត្តន័យដ៏ជ្រាលជ្រៅអំពីបទពិសោធន៍ និងរូបភាពបែបសង្គមផងដែរ។

កម្មវិធីមហោស្រពរូបថតភ្នំពេញខួបលើកទី១៥ (Photo Phnom Penh Festival) នឹងវិលត្រឡប់មកវិញដែលនឹងប្រារព្វធ្វើឡើងចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ ៣១ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ការតាំងពិព័រណ៍នៅខេត្តសៀមរាប នឹងមានការដាក់តាំងស្នាដៃ នឹងរូបថតជាច្រើន ក្នុងរូបភាពនិងអត្តន័យល្អផ្សេងៗគ្នា ដែលនឹងដាក់បង្ហាញជាច្រើនសបា្តហ៍ ហើយចូលទស្សនាដោយឥតគិតថ្លៃ។

ការតាំងពិព័រណ៍នៅខេត្តសៀមរាបរួមមាន ការតាំងពិព័រណ៍ “វង្វេង ២០១៩”, “សឿន ប៊ុនសរ និង យាយខ្លា ២០១៩”, “អំពើហិង្សាក្នុងគ្រួសារឆ្នាំ ២០១៩”, “ស្រីនី និង GN” និង “Och…, ២០២១”, “ព្រៃកោងកាងចុងក្រោយ”, “ស្ពានសៀមរាប”, “ពន្លកនៃជីវិត”, “សំរាម”, “ត្រី និងដុំទឹកកក”, “ផ្ទះអាថ៌កំបាំង”, “អង្ករ”, “អង្ករលាតត្រដាងអំពី: ធម្មជាតិ បេតិកភណ្ឌ នឹងសហគមន៍” និង “សេរីភាពនារីពីរនាក់”។ ការតាំងពិព័រណ៍នេះមិនមែនត្រឹមតែជាមហោស្រពរូបភាពប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លុះបង្ហាញពីសិល្បះដ៏រស់រវើកក្នុងខេត្តសៀមរាបផងដែរ៕


Khcct banner

អត្ថបទទាក់ទង