ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានសាងសង់បង្គន់អនាម័យចល័ត ៦០០បង្គន់ ប្រើប្រាស់ដោយឥតគិតថ្លៃជូនភ្ញៀវទេសចរ និងកីឡាករអុំទូក ៣ថ្ងៃ នៅទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងរក្សាអនាម័យសោភ័ណ្ឌភាពនៅភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញបានសាងសង់បង្គន់អនាម័យចល័ត ៦០០បង្គន់ និងពង្រាយបង្គន់អនាម័យ ដើម្បីបម្រើសេវាដោយឥតគិតថ្លៃជូនភ្ញៀវទេសចរ និងកីឡាករអុំទូកនៅទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការដាក់ពង្រាយនៅទីកន្លែងផ្សេងៗក្នុងតំបន់ទេសចរណ៍សំខាន់ៗកំឡុងពេលអុំទូក ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងរក្សាអនាម័យសោភ័ណ្ឌភាពនៅភ្នំពេញ។
គួរបញ្ជាក់ថា បង្គន់អនាម័យបានសាងសង់ ពង្រាយបង្គន់អនាម័យ និងបន្ទប់ទឹកចល័តសរុបជាង៦០០បន្ទប់ ដោយមានបន្ទប់ទឹកមានបង្គន់ថ្ម១២ទីតាំង ស្មើនឹង១៤៦បន្ទប់ (មានស្រាប់តាមសួន) បង្គន់ចល័ត១០០បន្ទប់ (ចាប់ពីមុខផ្សាររាត្រីដល់សួនសម្តេចតេជោ) បង្គន់ស័ង្កសីជីកមាន៣០០បន្ទប់ (កីឡាករអុំទូក) បន្ទប់ទឹកស័ង្កសីមាន១០០បន្ទប់ (កីឡាករអុំទូក)៕