Cctimesw1140xh150cm copy

រាជរដ្ឋាភិបាលសម្រេច«ដំឡើងប្រាក់ខែ»៤ម៉ឺនរៀលដល់មន្រ្តីរាជការនិងនិវត្តជន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
ប្រភពរូបភាព៖ ក្រសួងព័ត៌មាន

ភ្នំពេញ៖ រាជរដ្ឋាភិបាលសម្រេចដំឡើងប្រាក់ខែចំនួន ៤ម៉ឺនរៀល ដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងនិវត្តជន សម្រាប់ឆ្នាំ២០២៥ បន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ដែលរៀបចំឡើងកាលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ហើយត្រូវបានអនុម័តយល់ព្រមដោយរដ្ឋសភា។

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដំឡើងប្រាក់ខែចំនួន ៤ម៉ឺនរៀល បន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ហើយត្រូវបានអនុម័តយល់ព្រមដោយរដ្ឋសភា ដែលនឹងផ្តល់ប្រាក់បំណាច់មុខងារ ដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងនិវត្តជន សម្រាប់ឆ្នាំ២០២៥ ដើម្បីលើកទឹកចិត្តដល់មន្ត្រីរាជការ និងនិវត្តជនក្នុងការខិតខំប្រឹងប្រែងបំពេញការងារកន្លងមក និងបន្តទៅទៀត។

ការផ្តល់ជូនមន្រ្តីរាជការនេះរួមមាន មន្ត្រីរាជការស៊ីវិល ត្រូវបានដំឡើងដល់ប្រមាណ ១,៣៩៦,៩៥០ រៀល គ្រូបង្រៀន និង គ្រូពេទ្យ ត្រូវបានដំឡើងដល់ប្រមាណ ១,៤៩៦,៩៥០ រៀល នគរបាល(ពលបាលត្រី) នឹងត្រូវបានដំឡើងដល់ប្រមាណ ១,៤៨៣,៩២៧ រៀល (ដោយគិតបញ្ចូលទាំងរបបអង្ករ) យោធិន(ពលទោ) នឹងត្រូវបានដំឡើងដល់ប្រមាណ ១,៣៤៦,៥៥០ រៀល (ដោយមិនទាន់គិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលទាំងរបបអង្ករត្រូវបានប្រមាណ ១,៤០៥,០២៧ រៀល និងសម្រាប់ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់មន្ត្រីជាប់កិច្ចសន្យា នឹងត្រូវបានដំឡើងដល់ចំនួន ៧៩០,០០០ រៀល។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានគ្រោងថវិកាចំនួន ១ពាន់លានរៀល សម្រាប់ឆ្នាំ២០២៥ ដោយការបន្តដំឡើងប្រាក់សោធនដល់ មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និវត្តជន និង ជនបាត់បង់សម្បទាវិជ្ជាជីវៈ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង