Cctimesw1140xh150cm copy

Little Caesars® Pizza ម៉ាកយីហោ«ភីហ្សា»ដ៏ធំបំផុតមួយរបស់ពិភពលោកបើកសម្ពោធនៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ Little Caesars® Pizza ជាម៉ាកយីហោភីហ្សាដ៏ធំបំផុតមួយរបស់ពិភពលោក នៅថ្ងៃទី ១០ វិច្ឆិកាម្សិលមិញ បានបើកសម្ពោធភោជនីយដ្ឋានដំបូងរបស់ខ្លួនជាផ្លូវការនៅក្នុងប្រទេសកម្ពុជា នៅកោះពេជ្រ។ នេះមិនត្រឹមតែជា Little Caesars® Pizza ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែភោជនីយដ្ឋាននេះក៏មានសេវាកម្មទិញភីហ្សាដោយបើកបរឆ្លងកាត់ (Drive-Through) ដំបូងគេបង្អស់របស់ប្រទេសកម្ពុជា និងផ្តល់ជូនអតិថិជននូវនំភីហ្សាថ្មីៗស្តង់ដា HOT-N-READY® ដែលផ្តល់នូវភាពងាយស្រួល គុណភាព និងតម្លៃសមរម្យបំផុត។

ចំណុចសំខាន់នៃបទពិសោធរបស់ Little Caesars® Pizza ដែលអតិថិជននឹងទទួលបាននោះគឺ HOT-N-READY® ដែលធានាថាអតិថិជនអាចដើរចូល និងទទួលបានភីហ្សាក្តៅៗឈ្ងុយឆ្ងាញ់ភ្លាមៗដោយមិនចាំបាច់រង់ចាំយូរ ឬបញ្ជាទិញជាមុន។ ចំណុចលេចធ្លោនេះធ្វើឱ្យ Little Caesars® Pizza ក្លាយជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់គ្រួសារមមាញឹក សិស្សានុសិស្ស និងអ្នកធ្វើការដែលកំពុងស្វែងរកអាហារដែលមានគុណភាពខ្ពស់នៅពេលធ្វើដំណើរ។ មិនថារីករាយនឹងអាហារនៅក្នុងភោជនីយដ្ឋាន ឬទិញភីហ្សាទៅញុំា នៅផ្ទះនោះទេ អតិថិជននឹងទទួលបានភីហ្សាធ្វើថ្មីៗដែលរង់ចាំពួកគាត់គ្រប់ពេលវេលា។

លោក Andres De Robina អនុប្រធានអន្តរជាតិ នៃ Little Caesars បានមានប្រសាសន៍ថា៖ «យើងពិតជាមានក្តីសោមនស្សក្នុងការណែនាំ Little Caesars® Pizza មកកាន់ទីក្រុងភ្នំពេញ ដោយនាំមកនូវភាពងាយស្រួល និងតម្លៃសមរម្យបំផុតដែលអតិថិជនរបស់យើងចូលចិត្ត។ យើងផ្តោតលើការធ្វើភីហ្សាប្រកដោយគុណភាពខ្ពស់ សម្រាប់អ្នកទាំងអស់គ្នា ដោយមិនចាំបាច់រង់ចាំ។»

មិនថាអតិថិជនជ្រើសរើសភីហ្សាបែប Classic Pepperoni ឬ Classic Cheese នោះទេ ពួកគេនឹងទទួលបានរសជាតិយ៉ាងពេញចិត្តជាមិនខាន ហើយភាពងាយស្រួលនៃការទទួលបានភីហ្សាស្តង់ដារ HOT-N-READY®។ លើសពីនេះ ម៉ឺនុយមុខម្ហូបនឹងផ្តល់ជូននូវជម្រើសដែលតម្រូវតាមរសជាតិរបស់អតិថិជននៅកម្ពុជា ដូចជា HOT-N-READY® Classic Crab Stick Pizza ជាដើម។

រួមជាមួយភីហ្សា HOT-N-READY® ភោជនីយដ្ឋានក៏ផ្តល់ជូននូវការដឹកជញ្ជូនតាមរយៈ foodpanda, WOWNOW, E-GetS និង Nham24 ផងដែរ ដោយធានាថាអតិថិជននឹងមានភាពងាយស្រួលក្នុងការរីករាយញុំាភីហ្សាថ្មីៗឈ្ងុយឆ្ងាញ់នៅផ្ទះ ឬពេលធ្វើដំណើរ។ Little Caesars® Pizza ប្តេជ្ញារក្សាស្តង់ដារខ្ពស់បំផុត ដោយផ្តល់ជូននូវភីហ្សាដែលមិនត្រឹមតែធ្វើថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងតម្លៃដ៏សមរម្យបំផុតផងដែរ។

អ្នកឧកញ៉ា សៀ ឬទ្ធី ជាប្រធាននិងអគ្គនាយកប្រតិបត្តក្រុមហ៊ុន វើលប្រ៊ីដគ្រុប (WorldBridge Group) បានមានប្រសាសន៍ថា៖ «យើងមានមោទកភាពក្នុងការនាំយកបទពិសោធភីហ្សាដែលមានតម្លៃសមរម្យ និងគុណភាពខ្ពស់មកកាន់ប្រទេសកម្ពុជា។ នេះគឺជាការផ្តល់អាហារឈ្ងុយឆ្ងាញ់ដល់ក្រុមគ្រួសារនៅកម្ពុជាដែលពួកគេអាចជឿទុកចិត្តបាន មិនថាពួកគាត់រវល់យ៉ាងណាក៏ដោយ»៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង