Cctimesw1140xh150cm copy

ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ពង្រីកបន្ថែមជើងហោះហើរត្រង់ទៅកាន់ទីក្រុងសិង្ហបុរី ដែលជាការពង្រឹងការតភ្ជាប់ជើងហោះហើរអន្តរជាតិក្នុងសហគមន៍អាស៊ាន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ប្រទេសកម្ពុជា ថ្ងៃទី 9-វិច្ឆិកា-2024 ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia (មានជើងហោះហើរលេខ KT) មានសេចក្តីសោមនស្សប្រកបដោយមោទនភាព បើកសម្ពោធ ជើងហោះហើរត្រង់ជាលើកដំបូង ពីទីក្រុងសៀមរាប ទៅកាន់ទីក្រុងសិង្ហបុរី ដែលនេះគឺជាជំហានដ៏មានសក្តានុពល ក្នុងការពង្រីកផែនការទីផ្សារអន្តរជាតិស្របពេលដែល AirAsia កំពុងរក្សាតំណែងក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យ ឈានមុខក្នុងសហគមន៍អាស៊ាន។

ជើងហោះហើរថ្មីនេះ នឹងដើរតួយ៉ាងយ៉ាងសំខាន់ក្នុងការតភ្ជាប់គោលដៅដ៏ពេញនិយមនៃប្រទេសទាំងពីរតាមរយៈការផ្តល់ជូននូវ ការធ្វើដំណើរប្រកបដោយភាពងាយស្រួល និង ជាឱកាសក្នុងការស្វែងរកបទពិសោធន៍ថ្មីនូវវប្បធម៌ និងសេដ្ឋកិច្ចរវាង កម្ពុជា និងសិង្ហបុរី។

ជើងហោះហើរលេខ KT ៣២០ បានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅវេលាម៉ោង ៨:៤៥ នាទីព្រឹក (ម៉ោងកម្ពុជា) ហើយបានចុះចតយ៉ាងរលូននៅស្ថានីយ៍ទី៤ នៃអាកាសយានដ្ឋានឆាងហ្គី ទីក្រុងសិង្ហបុរី នៅវេលាម៉ោង ១២:០០ ថ្ងៃត្រង់ (ម៉ោងសិង្ហបុរី)។

ទន្ទឹមនឹង ការចុះចតដោយជោគជ័យនៃជើងហោះហើរមួយនេះ អ្នកដំណើរទាំងអស់ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីវត្តមានរបស់ លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia និង លោក Logan Velaitham នាយកគ្រប់គ្រងនៃក្រុមហ៊ុន អាកាសចរណ៍ AirAsia ប្រចាំទីក្រុងសិង្ហបុរី និង ជាតំណាងប្រតិបត្តិករអាកាសយានដ្ឋាន ក្រុមហ៊ុន Changi Airport Group និងក្រុមហ៊ុនផ្តល់សេវាកម្មក្នុងអាកាសយានដ្ឋាន SATS Ltd. អមដោយជាមួយនឹងបុគ្គលិកក្រុមហ៊ុន AirAsia Allstars ដោយមានការចែកជូននូវវត្ថុអនុស្សាវរីយ៍ក្នុងឱកាសដ៏វិសេសវិសាលមួយនេះ។

លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានមានប្រសាសន៍ថា៖ “ការបើកដំណើរការជើងហោះហើរត្រង់លើកដំបូងពីទីក្រុងសៀមរាបទៅកាន់ទីក្រុងសិង្ហបុរី នាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រកបដោយមោទនភាពសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ដែលបានចាប់ផ្តើមបើកប្រតិបត្តិការជើងហោះហើរ ជាលើកដំបូងបង្អស់ តាំងពីខែឧសភាកន្លងមកនេះ។ យើងនៅតែបន្តយកចិត្តទុកដាក់ក្នុងការធានាថា អ្នកដំណើរគ្រប់មជ្ឈដ្ឋានទទួលបានការហោះហើរក្នុងតម្លៃសមរម្យបំផុត និងបានជំរុញយើងខ្ញុំក្នុងការពង្រឹងសុវត្ថិភាពការធ្វើដំណើរប្រកបដោយ ភាពងាយស្រួលទៅកាន់គោលដៅដែលអ្នកដំណើរចូលចិត្ត និងស្វែងរកនូវបរិយាកាសថ្មីៗសម្រាប់ប្រជាជនកម្ពុជា និងភ្ញៀវទេសចរមកពីជុំវិញសហគមន៍អាស៊ាន។

“តាមរយៈការជំរុញឱ្យមានកំណើនទេសចរណ៍នៅក្នុងប្រទេសទាំងពីរ ការតភ្ជាប់ជើងហោះហើរនេះ ពិតជាបានគាំទ្រដល់សេដ្ឋកិច្ចក្នុងតំបន់យ៉ាងពេញទំហឹង និងធ្វើឱ្យទំនាក់ទំនងកាន់តែរឹងមាំ” ។ កម្ពុជា និងសិង្ហបុរី គឺជាប្រទេសដ៏រស់រវើកសម្បូរទៅដោយប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏ល្អឥតខ្ចោះដែលបានទាក់ទាញកំណើនភ្ញៀវទេសចរយ៉ាងច្រើនកុះករមកពីជុំវិញពិភពលោក។ ជាមួយប្រាសាទអង្គរវត្ត ដែលជាតំបន់ប្រវត្តិសាស្ត្រដ៏អស្ចារ្យនៃខេត្តសៀមរាបបានផ្តល់នូវទិដ្ឋភាពដែលមិនអាចកាត់ថ្លៃបាននៃបេតិកភណ្ឌខ្មែរ។ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia រីករាយស្វាគមន៍អ្នកដំណើរមកពីសិង្ហបុរី ដើម្បីស្វែងយល់ពីភាពអស្ចារ្យនៃប្រទេសកម្ពុជា ស្របពេលដែល អ្នកដំណើរពីប្រទេសកម្ពុជាក៏អាចចូលទៅកាន់កន្លែងដ៏ទាក់ទាញលំដាប់ពិភពលោករបស់សិង្ហបុរីផងដែរ។

ដោយឡែកក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ក៏បានប្រារព្ធពិធីអបអរសាទរជើងហោះហើរត្រង់ លើកដំបូងរបស់ខ្លួនដែលនឹងធ្វើដំណើរចេញពី សិង្ហបុរីមកកាន់សៀមរាប នាពេលរសៀល ក្នុងថ្ងៃដដែលតាមរយៈជើងហោះហើរលេខ KT ៣២១ អ្នកដំណើរទាំងអស់ទទួលបាន ការជូនដំណើរយ៉ាងកក់ក្តៅពីសំណាក់ បុគ្គលិកក្រុមហ៊ុន AirAsia Allstars។

សិង្ហបុរី ជាទីក្រុងដែលគេស្គាល់ថា " Lion City " ចម្រុះដោយ វប្បធម៌ ប្រពៃណី និងភាពទាន់សម័យ។ ភ្ញៀវទេសចរត្រូវបានទាក់ទាញដោយសម្រស់ទេសភាពយ៉ាងរស់រវើករបស់ទីក្រុងប្រកបដោយភាព អ៊ូអរ និងទីកន្លែងជាច្រើនដែលមានឈ្មោះល្បីល្បាញទូទាំងពិភពលោកដូចជា Gardens by the Bay, Marina Bay Sands និងទិដ្ធភាពដ៏រស់រវើកនៃវិថី Orchard ។ ជាពិសេសភាពសម្បូរបែបនៃវប្បធម៌ចម្រុះ រួមមាន Chinatown និង Little India ដែលនឹងផ្តល់បទពិសោធន៍ថ្មីសម្រាប់ការស្វែងយល់អំពីវប្បធម៌ប្រពៃណី និងប្រវត្តិសាស្រ្ត ព្រមទាំងកន្លែងជាច្រើនដ៏សម្បូរបែបសម្រាប់ការធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសាររួមមាន Universal Studios Singapore និងសួនសត្វសិង្ហបុរី ដែលជាបណ្តុំជីវៈចម្រុះ សាកសមបំផុតសម្រាប់មនុស្សគ្រប់វ័យ។

ការសម្ភោធជើងហោះហើរត្រង់ថ្មីនេះ បានឆ្លុះបញ្ចាំងឱ្យឃើញអំពីការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងការតភ្ជាប់ការហោះហើរត្រង់រវាងប្រទេសនៅក្នុងសហគមន៍អាស៊ាន ព្រមទាំងជំរុញកំណើនភ្ញៀវទេសចរណ៍ទូទាំងតំបន់អាស៊ាន ឱ្យកាន់តែច្រើនកុះករ។

កាលវិភាគជើងហោះហើររវាង សៀមរាប - សិង្ហបុរី

ម៉ោងចេញដំណើរ និងម៉ោងទៅដល់ គឺគិតជាទម្រង់ 24 ម៉ោង។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង