681 ezgif.com resize
Swift cc time

CDCពិភាក្សាជាមួយក្រុមហ៊ុនក្រៅស្រុក​ ដេីម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ​ ឆេងស៊ីម
/

បារាំង៖​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤​ បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ជួបពិភាក្សាការងារជាមួយក្រុមហ៊ុន​ Systra​ និង​ ក្រុមហ៊ុន Artelia ដេីម្បីពិភាក្សាផ្លាស់ប្ដូរយោបល់លើបរិយាកាសវិនិយោគ និងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ពិសេសក្នុងប្រព័ន្ធផ្លូវដែក ដើម្បីចូល​រួម​គាំទ្រដល់ភាពរីកចម្រើនរបស់សង្គមសេដ្ឋកិច្ចកម្ពុជា។

របៀបវារៈក្នុងកិច្ចប្រជុំនាឱកាសនេះបានផ្ដោតការពិភាក្សាផ្លាស់ប្ដូរយោបល់លើបរិយាកាសវិនិយោគ និងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ពិសេសក្នុងប្រព័ន្ធផ្លូវដែក ដើម្បីចូល​រួម​គាំទ្រដល់ភាពរីកចម្រើនរបស់សង្គមសេដ្ឋកិច្ចកម្ពុជា។

សូមបញ្ជាក់ថា ក្រុមហ៊ុន Systra គឺជាក្រុមហ៊ុនវិស្វកម្មដែលផ្ដល់សេវាកម្មប្រឹក្សាលើការដឹកជញ្ជូនសាធារណៈ និងការរចនា វិស្វកម្ម និងគ្រប់គ្រងគម្រោងដែលទាក់ទងនឹងប្រព័ន្ធផ្លូវដែក និងប្រព័ន្ធដឹកជញ្ជូនធំៗ ដូចជារថភ្លើងក្រោមដី ផ្លូវរថភ្លើងធុនស្រាល ផ្លូវរថភ្លើង ផ្លូវរថភ្លើងល្បឿនលឿន និងប្រព័ន្ធដឹកជញ្ជូនរហ័សជាដើម។ ចំពោះក្រុមហ៊ុន Artelia គឺជាក្រុមហ៊ុនវិស្វកម្មអន្តរជាតិរបស់បារាំង ដែលផ្ដល់សេវាកម្មលើការគ្រប់គ្រងគម្រោង និងប្រឹក្សាយោបល់ មានឯកទេសលើផ្នែកសំណង់ ហេដ្ឋារចនាសម្ព័ន្ធ ទឹក ថាមពល និងគម្រោងបរិស្ថានផងដែរ៕


Khcct banner

អត្ថបទទាក់ទង