681 ezgif.com resize
Swift cc time

ទេសចរ«ទិញសំបុត្រ»ចូលទស្សនារមណីយដ្ឋានអង្គរកើនជិត៤ពាន់នាក់ក្នុងមួយថ្ងៃនៅដើមខែវិច្ឆិកានេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ភ្ញៀវទេសចរបរទេស បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។

សៀមរាប៖ នៅដើមខែវិច្ឆិកា ឆ្នាំ២០២៤នេះ ចំនួនភ្ញៀវទេសចរបរទេស បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានកើនឡើងពីជិត ៣០០០នាក់ ក្នុងខែតុលារហូតដល់ជិត៤០០០នាក់ នៅដើមខែវិច្ឆិកា។នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ។ចំនួននេះ ត្រូវបានរំពឹងថា អាចនឹងបន្តកើនឡើងនៅរយៈពេល២ខែចុងឆ្នាំ២០២៤នេះ។

យោងតាមរបាយការណ៍ពីគ្រឹះស្ថានអង្គរចេញផ្សាយដោយក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា  រយៈពេលប៉ុន្មានថ្ងៃនៃដើមខែវិច្ឆិកានេះ ភ្ញៀវទេសចរបរទេសទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរបានកើនឡើង។ ជាក់ស្តែង ក្នុងខែតុលា ឆ្នាំ២០២៤ ភ្ញៀវទិញសំបុត្រក្នុងមួយថ្ងៃ មានក្នុងវង្វង់ ២,៥០០នាក់ទៅ២,៦០០នាក់ ប៉ុន្តែចូលមកដល់នាដើមខែវិច្ឆិកា ឆ្នាំ២០២៤នេះ ចំនួនភ្ញៀវបានកើនឡើងដល់ ៣,៦០០នាក់ ទៅ៣,៨០០នាក់ក្នុងមួយថ្ងៃ។

ចំនួននេះ ត្រូវបានរំពឹងថា នៅរយៈពេល២ខែនាចុងឆ្នាំ២០២៤នេះ ទេសចរអាចនឹងបន្តមានកំណើន ក្នុងចន្លោះ១២ម៉ឺន ទៅ១៤ម៉ឺននាក់ក្នុងមួយខែ ដែលបង្ហាញពីសញ្ញាវិជ្ជមានមួយសម្រាប់វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប ក៏ដូចជានៅទូទាំងប្រទេសកម្ពុជាទាំងមូល។

បើតាមការព្យាករណ៍ពីលោក លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ ក្នុងខែធ្នូ ឆ្នាំ២០២៤នេះ ចំនួនទេសចរ អាចកើនដល់៤ពាន់នាក់ជាងក្នុងមួយថ្ងៃ ព្រោះឥឡូវដល់រដូវវិសមកាលរបស់ភ្ញៀវទេសចរ នៅអ៊ឺរ៉ុបត្រជាក់ទៅភ្ញៀវកើនឡើងច្រើន។សម្រាប់លោក លី សែ  ទន្ទឹមនឹងការកើនឡើងនៃទេសចរបរទេសនេះ លោកស្នើសុំឱ្យអ្នកពាក់ព័ន្ធគួររួមគ្នាទទួលស្វាគមន៍ និង បដិសណ្ឋារកិច្ចឱ្យបានល្អប្រសើរចំពោះភ្ញៀវ មិនមែនត្រឹមតែរាជរដ្ឋាភិបាល និង វិស័យឯកជននោះឡើយ ព្រោះការងារទាំងអស់នេះ ជាកិត្តិយសរបស់ប្រទេស នឹងអាចបន្តទាក់ទាញទេសចរបរទេសឱ្យចូលមកទស្សនាកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង