Cctimesw1140xh150cm copy

៥ខែក្នុងរដូវបិទនេសាទ«បង្ក្រាបបទល្មើស»ជាង១ពាន់៥រយករណីសង្គ្រោះកូនត្រី១០០លានក្បាល

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រដ្ឋបាលជលផល ខេត្តកំពង់ធំ ចុះបង្ក្រាបបទល្មើសកន្លងទៅ។

ភ្នំពេញ៖ រយៈពេល៥ខែ ក្នុងរដូវបិទនេសាទ រដ្ឋបាលជលផល នៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយកម្លាំងអន្តរាគមន៍ថ្នាក់ជាតិ ទប់ស្កាត់ និង បង្ក្រាបបទល្មើសជលផលបាន ១ ៥០៦ករណី និង កូនត្រីចម្រុះប្រមាណ១០០លានក្បាល ត្រូវបានសង្រ្គោះ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានគូសបញ្ជាក់ថា ក្នុងរដូវបិទនេសាទ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលជលផល និង កម្លាំងអន្តរាគមន៍ថ្នាក់ជាតិ ទប់ស្កាត់ និង បង្ក្រាបបទល្មើសជលផល សម្រេចបានលទ្ធផលសរុប ១,៥០៦ ករណី ក្នុងនោះ រឹបអូស បំផ្លាញចោលវត្ថុតាងបាន ១,៤១០ករណី បញ្ជូនទៅតុលាការ ៥៦ករណី ជនល្មើសជាប់ពន្ធនាគារ ១៥នាក់ និង ពិន័យអន្តរការណ៍ ៤០ករណី ស្មើទឹកប្រាក់ពិន័យ ១៦១,៦៩១,០០០ រៀលគត់។

បើតាមប្រភពដដែល វត្ថុតាងបទល្មើសសំខាន់ៗដែលបាន រឹបអូស និង បំផ្លាញចោលមានជាអាទិ៍៖ របាំងស្បៃមុង និង សាច់អួនប្រវែង ៧៩២,៩៣៨ម៉ែត្រ ឧបករណ៍ឆក់ត្រីចំនួន ៤៥៩ គ្រឿងក្នុងនោះ តាមរយៈការស្ម័គ្រចិត្តប្រគល់ចំនួន ១៦៥គ្រឿង អូនអូសទឹកសាបនិងអូនហ៊ុម ១០៦វង់ និងបង្ក្រាបទីតាំងផលិតចែកចាយឧបករណ៍ឆក់ ៣កន្លែង ព្រមទាំងបានចាក់លែងកូនត្រីចម្រុះប្រមាណ ១០០លានក្បាល ស្មើនឹងជាង ៤០តោន ចូលក្នុងទៅក្នុងដែនទឹកធម្មជាតិវិញ។

ក្រសួងកសិកម្ម បានចាត់ទុកសមិទ្ធផលនេះ នាំឱ្យបរិមាណត្រីក្នុងធម្មជាតិចាប់ផ្តើមកើនឡើងគួរកត់សម្គាល់ ហើយការកើនឡើងនូវធនធានជលផលនេះក៏ជាលទ្ធផលនៃការចូលរួមពីប្រជានេសាទ និង អ្នកពាក់ព័ន្ធនានា ដែលបានសហការ ផ្តល់ព័ត៌មាន ទប់ស្កាត់ និង បង្ក្រាបបទល្មើសនេសាទ ព្រមទាំងលែងប្រភេទវារីសត្វកម្រ ត្រីមេពូជចូលទៅក្នុងដែនទឹក ធម្មជាតិវិញ ដើម្បីថែរក្សាធនធានជលផលឱ្យបានគង់វង្ស៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង