Cctime 6monthsfree desktop
Cc times  web banner kh (2)

លោកស្រី យស ថានារី ក្លាយជា«តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកស្រី យស ថានារី ជាតំណាងរាស្ត្រមណ្ឌលខេត្ត កំពង់ធំ 

ភ្នំពេញ៖រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី ៨ វិច្ឆិកានេះ បានបើកសម័យប្រជុំពេញអង្គរបស់ខ្លួន ដោយមានសមាជិការដ្ឋសភាចំនួន១០៩ រូបចូលរួម។ ក្នុងសម័យប្រជុំនោះ រដ្ឋសភាកម្ពុជា បានបោះឆ្នោតសម្រេចអនុម័តជ្រើសរើសលោកស្រី យស ថានារី ជាតំណាងរាស្ត្រមណ្ឌលខេត្ត កំពង់ធំ ជំនួសលោក ជា ចាន់តូ ដែលបានទទួលមរណភាព។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាកម្ពុជា បានឱ្យដឹងថា បានសម្រេចអំពីសុពលភាព នៃអាណត្តិជាសមាជិករដ្ឋសភា នីតិកាលទី៧ នៅក្នុងសម័យប្រជុំរដ្ឋសភានា ពេលខាងមុខ។ក្នុងនោះលោកស្រី យស ថានារី ត្រូវបានរដ្ឋសភា ប្រកាសជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ជំនួស លោក ជា ចាន់តូ ដែលបានទទួលមរណភាព។លោកស្រីនឹងត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង។






ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង