ភ្នំពេញ៖ ព្រឹត្តិការណ៍ដំណើរភាពយន្តចល័តកម្ពុជាចិនលើកទី៨ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដែលចាក់បញ្ចាំងភាពយន្តនៅ ៥ រាជធានី ខេត្ត។ ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន និងជម្រុញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។
ព្រឹត្តិការណ៍ដំណើរភាពយន្តចល័តកម្ពុជាចិនលើកទី៨ រៀបចំដោយ វិទ្យុមិត្តភាពកម្ពុជាចិននៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈឹមចិន គាំទ្រដោយស្ថានទូតចិននៅកម្ពុជា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដែលចាក់បញ្ចាំងភាពយន្តខ្មែរ និងចិន នៅ ៥ រាជធានី ខេត្ត រួមមាន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល និងរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះ បានចាប់ដំណើរការដំបូងនៅឆ្នាំ ២០១៦ ដោយបានបញ្ចាំងភាពយន្តជាង ១០០លើកដល់ប្រជាជនខ្មែរជាង១សែននាក់ទស្សនាដោយឥតគិតថ្លៃ ដើម្បីផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន និងជម្រុញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ៕