681 ezgif.com resize
Swift cc time

កម្ពុជារកចំណូលពីការនាំចេញអង្ករបានជាង៣៧៦លានដុល្លារក្នុងរយៈពេល១០ខែឆ្នាំ២០២៤

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ការនាំចេញក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ៥០៧ ០២៩ តោន គិតជាទឹកប្រាក់បានចំនួន ៣៧៦.៦៣លានដុល្លារសហរដ្ឋអាម៉េរិក។ ការនាំចេញអង្ករនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុននាំចេញចំនួន ៥៥ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៦ ។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។

បើតាមរបាយការណ៍ ក្នុងចំណោមប្រទេសគោលដៅទាំង៦៦ កម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេសក្នុងទ្វីបអឺរ៉ុបចំនួន ២៦ប្រទេស ក្នុងបរិមាណសរុបចំនួន ២៥៤ ៩៤៥ តោន គិតជាទឹកប្រាក់មានចំនួន ១៩៦.៩៣ លានដុល្លារ, ៧ប្រទេសសមាជិកអាស៊ាន ក្នុងបរិមាណសរុបចំនួន ១០០ ៩៩៦ តោន គិតជាទឹកប្រាក់មានចំនួន ៦៦.៦១ លានដុល្លារ, ប្រតែសចិន និងតំបន់រដ្ឋបាលស្វយ័ត ក្នុងបរិមាណ ៩៣ ១៩៧ តោន គិតជាទឹកប្រាក់មានចំនួន ៦១.៤៨ លានដុល្លារ, និង៣០ប្រទេសផ្សេងៗទៀតនៅអាហ្រ្វិក មជ្ឈឹមបូព៌ា ។ល។ ក្នុងបរិមាណចំនួន ៥៧ ៨៩១ តោន គិតជាទឹកប្រាក់មានចំនួន ៥១.៦១ លានដុល្លារ។

ប្រភេទអង្ករដែលកម្ពុជាបាននាំចេញមានដូចជា អង្ករប្រអូបគ្រប់ប្រភេទ ៧៣.២១% អង្ករសគ្រាប់វែង ២១.៧១% អង្ករចំហ៊ុយ ៣.០៤% អង្ករសរីរាង្គ ១.៧៤% និងអង្ករផ្សេងៗទៀត ០.៣០%។

ជាមួយគ្នានេះ ក្នុងរយៈពេល១០ខែឆ្នាំ២០២៤នេះ កម្ពុជាក៏បាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងបានចំនួន ៤ ០៣៦ ៣៣៦ តោន គិតជាទឹកប្រាក់មានចំនួន ១ ១៨៤.១៦ លានដុល្លារ ក្នុងនោះចំនួន៨៦% បានឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕

Khcct banner

អត្ថបទទាក់ទង