681 ezgif.com resize
Swift cc time

«បុណ្យសមុទ្រ»ឆ្នាំនេះនឹងរៀបចំធ្វើនៅខេត្តកំពត នាថ្ងៃទី១៣-១៥ ខែធ្នូ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
ខេត្តកំពត។ ប្រភពរូបភាព៖ រដ្ឋបាលខេត្តកំពត

កំពត៖ ពិធីបុណ្យសមុទ្រលើកទី១១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត ក្រោមប្រធានបទ (អបអរបេតិកភណ្ឌនិងចីរភាពនៃតំបន់ឆ្នេរ) ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក និងជំរុញសេដ្ឋកិច្ចជាតិ។

ពិធីបុណ្យសមុទ្រលើកទី១១ ធ្វើឡើងក្រោមប្រធានបទ (អបអរបេតិកភណ្ឌនិងចីរភាពនៃតំបន់ឆ្នេរ) នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត។ ពិធីនេះ នឹងនាំមកនូវទស្សនីយភាព និងសកម្មភាពកម្សាន្តរួមមាន ការសម្តែងសិល្បៈ ការប្រគំតន្ត្រី ការអុជកាំជ្រួចអបអរសាទរពិធីបុណ្យសមុទ្រលើកទី១១ ការប្រកួតកីឡាគ្រប់ប្រភេទ ការតាំងពិព័រណ៍ផលិតផល ម្ហូបអាហារ និងភេសជ្ជៈផងដែរ។

គួរបញ្ជាក់ថា ពិធីបុណ្យសមុទ្របានរៀបចំឡើងចំនួន ១០លើករួចមកហើយ ដោយបានរៀបចំនៅខេត្តកំពតចំនួន ២លើក កាលឆ្នាំ២០១៥និងឆ្នាំ២០១៩។ កម្មវិធីនេះ រៀបចំឡើងដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក និងជួយជំរុញសេដ្ឋកិច្ចជាតិផងដែរ៕


Khcct banner

អត្ថបទទាក់ទង