ភ្នំពេញ៖ អង្គការមូលនិធិកុមារកម្ពុជា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានសម្ពោធផ្ទះថ្មីចំនួន ៣៣ខ្នង សម្រាប់កុមារ និងក្រុមគ្រួសារក្រីក្រនៅស្ទឹង មានជ័យ ដោយមានការចូលរួមពីភ្ញៀវកិត្តយសមកពីសហរដ្ឋអាមេរិក និងកាណាដា។ ពិធីបើកសម្ពោធត្រូវបានរៀបចំឡើងដោយ អង្គការមូលនិធិកុមារកម្ពុជា (ស៊ីស៊ីអេហ្វ) ហើយភូមិដែល សាងសង់ថ្មីសន្លាងនេះមានឈ្មោះថា លេនកូវ (Lenkov)។ ភូមិថ្មីនេះមានផ្ទះចំនួន ៣៣ ខ្នងជាទីជំរកសម្រាប់កុមារ គ្រួសារ និងសមាជិកសហគមន៍ចាស់ជរា ដែលរស់នៅជុំវិញអតីតទីលានចាក់សំរាមក្នុងស្ទឹងមានជ័យ។
បើទោះជាគំនរសំរាមស្ទឹងមានជ័យបានបិទកាលពីឆ្នាំ ២០០៩ ទៅហើយក្ដី ក៏តំបន់ស្ទឹងមានជ័យនេះ នៅតែ ជាផ្ទះរបស់គ្រួសារទុរគតរស់នៅក្នុងស្ថានភាពទឹកដក់ ជាមួយនឹងភាពស្រពិចស្រពិលសម្រាប់ថ្ងៃអណាគត។ ភូមិនេះត្រូវបានបង្កើតឡើងតាមរយៈថវិការសប្បរសធម៌របស់អង្គការ World Housing ដែលជាអង្គការ មិនរកប្រាក់ចំណេញរបស់ប្រទេសកាណាដា។
អង្គការស៊ីស៊ីអេហ្វ បានចាប់ដៃគូជាមួយអង្គការ World Housing អស់រយៈពេលជាងមួយទស្សវត្សរ៍ ជាសមិទ្ទផលយើងបានសាងសង់ផ្ទះចំនួន ៦៥០ ខ្នងសម្រាប់កុមារ និងគ្រួសារងាយរងគ្រោះនៅស្ទឹងមានជ័យ។ មនុស្សជាង ២,១០០នាក់ ដែលកំពុងរស់នៅក្នុងភាពក្រីក្រ ឥឡូវនេះអាចទទួលបានជម្រកសមរម្យ។
នៅឆ្នាំ ២០២០ ស៊ីស៊ីអេហ្វ បានបើកសម្ពោធ ភូមិស្ត្រី ដែលជាគម្រោងរបស់អង្គការ World Housing ហើយវាជាសហគមន៍ស្ត្រីដំបូងគេបង្អស់នៅអាស៊ី សាងសង់ឡើងសម្រាប់ផ្ដល់ការស្នាក់នៅប្រកបដោយសុវត្ថិភាព សម្រាប់ក្មេងស្រី ម្តាយ និងជីដូនចាស់ៗដែលកំពុងរស់នៅក្នុងស្ថានភាពប្រឈមនានា។
ភូមិ លេនកូវ គឺជាសហគមន៍ចម្រុះក្មេងចាស់ប្រុសស្រីរស់នៅជាមួយគ្នា។ ផ្ទះសាងសង់តាមរចនាបថ ខ្មែរបុរាណមានផ្ទះបាយនៅជាន់ក្រោម និងបន្ទប់ទឹកឯកជន។ ភូមិប្រកបដោយភាពសម្បូបែបនេះ មានរួមបញ្ចូលសួនកុមារ បណ្ណាល័យ និងបន្ទប់សម្រាប់ស្វ័យសិក្សារ ដែលអនុញ្ញាតឲ្យយុវជនក្នុងគម្រោងភាពជាអ្នកដឹកនាំរបស់អង្គការ ស៊ីស៊ីអេហ្វ អាចបើកថ្នាក់បង្រៀនដល់កុមារតូចៗ នៅក្នុងភូមិបាន។ ភូមិនេះសាងសង់ឡើងដោយបានតភ្ជាប់បណ្ដាញទឹកស្អាតរួចជាស្រេច ហើយអ្នកភូមិក៏អាចស្វែងរកសេវា ថែទាំសុខភាព និងសេវាគាំទ្រនានាពីអង្គការ ស៊ីស៊ីអេហ្វ ដូចជាការអប់រំ មត្តេយ្យសិក្សារ ឬសេវាថែទាំកុមារតូចៗ។
លោក ឡាច សាវី ប្រធានផ្នែកប្រតិបត្តិនៅអង្គការ ស៊ីស៊ីអេហ្វ មានប្រសាសន៍ថា៖ "យើងមានសេចក្តី សោមនស្សរីករាយក្នុងការសហការជាមួយអង្គការ World Housing ក្នុងគម្រោងថ្មីនេះដើម្បីផ្តល់នូវផ្ទះប្រកដោយ សុវត្ថិភាពសម្រាប់សមាជិកដែលងាយរងគ្រោះនៃសហគមន៍របស់យើង។ ភូមិ លេនកូវ តំណាងឱ្យ ក្តីសង្ឃឹម ការ ផ្លាស់ប្តូរ និងការសន្យាសម្រាប់អនាគតដ៏ល្អប្រសើរដល់កុមារ និងក្រុមគ្រួសាររបស់ពួកគេ។ ហើយវាគឺជា សក្ខីភាព មួយចំពោះសមិទ្ធផលដែលកើតចេញពីកិច្ចសហការលើកការងារសប្បុរសធម៌ ដើម្បីផ្ដល់ជំនួយជូនសហគមន៍នូវអ្វី ដែលពួកគាត់កំពុងត្រូវការជាចាំបាច់។
ភូមិនេះត្រូវបានដាក់ឈ្មោះតាមគ្រួសារ លេនកូវ (Lenkov) ។ លោក Peter Lenkov គឺជាម្ចាស់ ជំនួយដ៏សំខាន់របស់ World Housing ហើយគាត់់ក៏បម្រើការជាក្រុមប្រឹក្សាភិបាលរបស់ស្ថាប័ននេះផងដែរ។ លោក Lenkov និងភិយារបស់គាត់ឈ្មោះ Audie បានធ្វើការរៃអង្គាសប្រាក់ដោយជោគជ័យនៅឯស្រុក កំណើតរបស់គាត់ក្នុងរដ្ឋកាលីហ្វ័រញ៉ា ដើម្បីផ្ដល់ជាមូលនិធិសាងសង់ភូមិ លេនកូវ (Lenkov) នេះឡើង។
លោក Peter Lenkov មានឈ្មោះបោះសម្លេងនិងត្រូវបានគេស្គាល់ថា ជាអ្នកផលិតកម្មវិធីទូរទស្សន៍នៅ Los Angeles ជាអ្នកសរសេរខ្សែភាពយន្ត ជាផលិតករ និងអ្នកនិពន្ធសៀវភៅប្រភេទ commic ផង។ ចំណង់- ចំណូលចិត្តរបស់គាត់លើកាងារមនុស្សធម៌បានចាប់ផ្តើមពីការងារក្នុងស្រុកជាមួយនឹងការផ្សព្វផ្សាយនៅក្នុងសហគមន៍ របស់គាត់ ហើយបានពង្រីកដល់កម្រិតសកល។
លោក Peter និង អ្នកស្រី Audie Lenkov គឺជាភ្ញៀវកិត្តិយសក្នុងពិធីប្រគល់អំណោយជាផ្លូវការរបស់ សហគមន៍ លេនកូវ (Lenkov) នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ក្រុមការងារមកពី World Housing និងម្ចាស់ជំនួយដែលបានចូលរួមចំណែកក្នុងការកសាងភូមិ លេនកូវ (Lenkov) ក៏បានធ្វើដំណើរមកកាន់ប្រទេស កម្ពុជាសម្រាប់ការបើកសម្ពោធភូមិនេះផងដែរ។
លោក Peter Lenkov មានប្រសាសន៍ថា៖ "ផ្ទះមួយមានច្រើនជាងជញ្ជាំងបួននិងដំបូល" ។ “ផ្ទះគឺជាកន្លែងសុវត្ថិភាព ផ្ដល់ស្ថិរភាព ផ្ដល់ផាសុខភាព ហើយផ្ដល់ជាឱកាស។ យើងគិតថាផ្ទះគឺជារឿងសាមញ្ញមួយ ប៉ុន្តែសម្រាប់អ្នកដែលមិនមាន វាអាចជាចំណុចសំខាន់បំផុតដែលធ្វើឲ្យពិភពលោកនេះប្រកបដោយភាពចម្រុះ។ ជាមួយ នឹងផ្ទះទាំងនេះ គ្រួសារទាំងអស់អាចផ្តោតលើការអប់រំ ការងារ សុខភាព និងសុភមង្គល។ ខ្ញុំមាន មោទនភាពដែលយើងអាចជួយផ្លាស់ប្ដូរជីវភាពរស់នៅរបស់ពួកគាត់។ អំណោយផ្ទះមួយខ្នងនៅភូមិលេនកូវថ្មីបានប្រែក្លាយជីវិតលោកយាយ ឈុន អាយុ ៦៩ ឆ្នាំ និងក្រុមគ្រួសារ។
អស់រយៈពេល ៣ ឆ្នាំហើយដែលគាត់បានរស់នៅជាមួយកូនស្រី និងចៅប្រុសអាយុប្រាំមួយឆ្នាំនៅក្នុងបន្ទប់ ដែលខ្វះពន្លឺចេញចូលមួយកន្លែងនៅក្នុងឃ្លាំងទំនិញ ដោយពន្លឺមានតែតាមចន្លោះប្រហោងជញ្ជាំងបន្ទះក្តារប៉ុណ្ណោះ។ ឥឡូវនេះគ្រួសារគាត់បានផ្លាស់ទៅផ្ទះថ្មី ដែលមានទាំងទីធ្លា ពន្លឺចេញចូលគ្រប់គ្រាន់ និងជីវិតរស់នៅបែបសហគមន៍។