Cctimesw1140xh150cm copy

ក្រសួងការងារចុះMOUជាមួយធនាគារ កាណាឌីយ៉ា,ក្រុមហ៊ុន OCIC និងមន្ទីរពេទ្យ អ៉ីនធ័រឃែរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង៖ លោកស្រីវេជ្ជបណ្ឌិត លឹម លីណា,លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ , លោកឧកញ៉ា វ៉ាន់ ឆារស៍ អភិបាល កាណាឌីយ៉ា គ្រុប.

ភ្នំពេញ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ៤ វិច្ឆិកានេះ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៣ ជាមួយមន្ទីរពេទ្យ អ៉ីនធ័រឃែរ (Intercare Hospital) ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និង ធនាគារ កាណាឌីយ៉ា។ជាអនុស្សរណៈ ក្នុងគោលបំណងលើកកម្ពស់សុខភាពសាធារណៈ ការអប់រំបណ្តុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និង អក្ខរកម្មហិរញ្ញវត្ថុ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងក្រោមអធិបតីភាពរបស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ លោកឧកញ៉ា វ៉ាន់ ឆារស៍ អភិបាល កាណាឌីយ៉ា គ្រុប លោកស្រីវេជ្ជបណ្ឌិត លឹម លីណា អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និង ជានាយកប្រតិបត្តិ មន្ទីរពេទ្យ អ៉ីនធ័រឃែរ (Intercare Hospital)។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគ យល់គ្នាចំនួន ៣ នៅពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់លើការថែទាំង និង លើកកម្ពស់សុខភាពសាធារណៈ ជាពិសេស លើកកម្ពស់សុខុមាលភាពរបស់មន្រ្តី ផ្តល់ឱកាសយល់យុវជនទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ និង ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។លោករដ្ឋមន្ត្រីបានថ្លែងអរគុណដល់ក្រុមហ៊ុនទាំង៣ដែលជ្រើសរើសក្រសួងការងារជាដៃគូសហការ ហើយសង្ឃឹមថា នឹងចូលរួមអនុវត្តMOUនេះប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកឧកញ៉ា វ៉ាន់ ឆារស៏ អភិបាលកាណាឌីយ៉ា គ្រុប បានសម្តែងការរីករាយដែលបានក្លាយជាដៃគូសហការជាមួយក្រសួងការងារ ក្នុងការពង្រឹកចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ហើយលោកឧកញ៉ាសង្ឃឹមថា ធនាគារ កាណាឌីយ៉ា នឹងចូលរួមជាមួយក្រសួង ដើម្បីអភិវឌ្ឍកម្លាំងពលកម្ម និង អក្ខរកម្មហិរញ្ញវត្ថុ។

គួរបញ្ជាក់ថា ក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង វិស័យឯកជនទាំង៣នោះមានជាអាទិ៍៖ មន្ទីរពេទ្យ អ៉ីនធ័រឃែរ (Intercare Hospital) ស្តីពីការលើកកម្ពស់សុខុមាលភាពរបស់មន្រ្តី និងក្រុមគ្រួសារមន្រ្តីនៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ។ទី២ រវាងក្រសួងការងារជាមួយក្រុមហ៊ុន OCIC ស្តីពី ការអភិវឌ្ឍកម្លាំងពលកម្ម និង ការអប់រំបណ្តុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និង ក្រសួងជាមួយ ធនាគារ កាណាឌីយ៉ា ស្តីពី ការអភិវឌ្ឍកម្លាំងពលកម្ម និង អក្ខរកម្មហិរញ្ញវត្ថុ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង