Cctimesw1140xh150cm copy

តិចអត់ដឹង! ភោជនីយដ្ឋានចិនល្បីឈ្មោះ 16 ឆ្នាំ មានលក់ Franchise សម្រាប់អ្នកចាប់អារម្មណ៍បើកបន្ត

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ ការវិនិយោគទៅលើការទិញសិទ្ធប្រេនណាមួយបើកអាជីវកម្មបន្ត ដែលមនុស្សភាគច្រើនហៅថា ការទិញ ហ្រ្វេនឆាយ (Franchise) អាចនឹងមានភាពងាយស្រួលជាងការចាប់ផ្ដើមអាជីវកម្មជាមួយម៉ាកយីហោថ្មីស្រឡាងក្នុងទីផ្សារ ដូច្នេះហើយទើបកំណើននៃអាជីវកម្មបែប Franchise កាន់តែរីកលូតលាស់ច្រើនជាងមុនក្នុងប្រទេសកម្ពុជា។ ក្រឡេកមកមើលហាងម្ហូបចិននៅកម្ពុជាវិញ តែងតែបន្តកើនឡើងច្រើនជារៀងរាល់ឆ្នាំ រីឯទីផ្សារនៃការទិញ Franchise ហាងម្ហូបចិននៅកម្ពុជាវិញ ក៏មានការពេញនិយមខ្លាំងណាស់ដែរ ភាពលូតលាស់ក្នុងវិស័យម្ហូបចិននេះជាឱកាសមួយដល់កូនខ្មែរយើងដែលជាម្ចាស់ក្រុមហ៊ុនអាហារដ្ឋាន Wong & Meas Co., Ltd ឱ្យបង្កើតឡើងនូវភោជនីយដ្ឋាន 2 ដ៏ល្បីគឺ Emperors of China និង Dim Sum Emperors ព្រមទាំងមានសេវាកម្មរៀបចំម្ហូបអាហារ ផ្គត់ផ្គង់ឌីមសាំទៅអាជីវកម្មក្នុងវិស័យផ្សេងៗដូចជាសណ្ឋាគារ ភោជនីយដ្ឋាន និងហាងភេសជ្ជៈធំៗជាច្រើន ដែលហៅកាត់ថាអាជីវកម្មក្នុងវិស័យ HoReCa ហើយគិតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនអាហារដ្ឋានមួយនេះមានអាយុកាល 16 ឆ្នាំហើយ។

Emperors of China និង Dim Sum Emperors ជាភោជនីយដ្ឋានម្ហូបចិនចម្អិនដោយចុងភៅដែលមកពីប្រទេសចិន ហើយភោជនីយដ្ឋានទាំង 2 ខុសគ្នាត្រង់ថា Emperors of China មានមុខម្ហូបចិនទាំងបុរាណ និងសម័យដូចជា ទាប៉េកាំង ឌីមសាំធ្វើដោយដៃ និងគ្រឿងសមុទ្រស្រស់ ហើយបរិយាកាសហាងវិញមានភាពប្រណីតតែម្ដង ឯ Dim Sum Emperors ផ្តោតសំខាន់ទៅលើការផលិតឌីមសាំដែលមានគុណភាពខ្ពស់ ជាមួយនឹងមុខម្ហូបចម្រុះបែបចិនកាតាំង ចិនហុងកុង សិង្ហបុរី និងម៉ាឡេស៊ី ក្នុងបរិយាកាសបែបសាមញ្ញៗ។ Dim Sum Emperors ក៏មានការលក់ Franchise ដោយអ្នកទិញ Franchiseនឹងទទួលបានអត្ថប្រយោជន៍ដូចជាវគ្គបណ្តុះបណ្តាលយ៉ាងក្បោះក្បាយពីប្រតិបត្តិការអាជីវកម្ម ការជួយទំនុកបម្រុងធនធានពីម្ចាស់ Franchise និងបច្ចេកទេសចម្អិនអាហារឱ្យត្រូវតាមស្ដង់ដារនៃហាងដើម។

ដូចដែលបានលើកឡើងខាងលើ Wong & Meas Co., Ltd ជាក្រុមហ៊ុនផ្គត់ផ្គង់អាហារកកដូចជាឌីមសាំជាដើម (HoReCa Frozen Products) សម្រាប់អាជីវកម្មក្នុងវិស័យបដិសណ្ឋារកិច្ច និងផ្សារទំនើបជាច្រើនដូចជា ផ្សារទំនើប ជីប ម៉ុង ផ្សារទំនើបម៉ាក្រូ និងផ្សារទំនើបផ្សេងទៀត ងាយស្រួលដល់អតិថិជនក្នុងការទិញយកទៅចម្អិននៅផ្ទះបានយ៉ាងរហ័ស ហើយនៅតែរក្សាបានរសជាតិឆ្ងាញ់សម្រិតសម្រាំងទៅតាមរសជាតិដើមនៃម្ហូបចិន។ សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍ក្នុងការទិញ Franchise ឬទិញផលិតផលអាហារកកដើម្បីផ្គត់ផ្គង់អាជីវកម្ម សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 012646409។

ឆាប់ៗនេះ Wong & Meas Co., Ltd នឹងមានវត្តមានក្នុងការតាំងពិព័រណ៍វិស័យម្ហូបអាហារ CAMFOOD 2024 ដោយមានការតាំងបង្ហាញអាហារចិនដូចជាឌីមសាំ និងម្ហូបល្បីៗផ្សេងៗប្រចាំហាង។ កាន់តែអស្ចារ្យទៀតនោះគឺ Dim Sum Emperors Franchise Program ជាកម្មវិធីផ្តល់នូវបទពិសោធន៍ និងការបណ្ដុះបណ្ដាលដល់សហគ្រិនដែលចង់ចាប់អាជីវកម្មម្ហូបចិនរសជាតិដើម ផ្តោតជាពិសេសទៅលើឌីមសាំ ហើយបង្កើនទំនុកចិត្តនៃគម្រូប្រតិបត្តិការអាជីវកម្ម ក៏ដូចជាដំណោះស្រាយដែលនាំឱ្យអាជីវកម្មបែប Franchise រក្សាបាននូវភាពជោគជ័យក្នុងរយៈពេលយូរ។

គួរបញ្ជាក់ផងដែរថា CAMFOOD ជាការតាំងពិព័រណ៍វិស័យម្ហូបអាហារដ៏ធំនៅកម្ពុជាដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 06-08 វិច្ឆិកា 2024 នៅសាលតាំងពិព័រណ៍កោះពេជ្រ និងមានការតាំងបង្ហាញម្ហូបអាហារដ៏សម្បូរបែបពីក្រុមហ៊ុនក្នុងវិស័យអាហារ និងភេសជ្ជៈនានា។

ក្នុងឱកាសបំណាច់ឆ្នាំនេះ Dim Sum Emperors នឹងមានការផ្តល់ជូនពិសេស បញ្ចុះតម្លៃ 30% ទៅលើមីនុយ a la carte នៅពេលដែលអតិថិជនកុម្ម៉ង់អាហារតាមរយៈ online ដោយចូលទៅកាន់តំណរបញ្ជាទិញតាមរយៈ Facebook Messenger ឬចូលទៅកាន់គេហទំព័រ www.dimsumemperors.com ជាមួយនឹងជម្រើសដឹកជញ្ជូនដល់ទីតាំងដោយគិតថ្លៃបន្ថែម។ ការផ្តល់ជូនមានចាប់ពីថ្ងៃទី 1 ខែវិច្ឆិកា 2024 រហូតដល់ដាច់ឆ្នាំ នៅ Dim Sum Emperors សាខាទួលគោក ផ្លូវ 566 សាខា TK Avenue និងសាខា U Mall តែប៉ុណ្ណោះ។

សាខាភោជនីយដ្ឋាន Emperors of China និង Dim Sum Emperors នៅភ្នំពេញ និងតាមបណ្ដាខេត្ត៖

● Emperors of China អូឡាំពិច

● Emperors of China អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

● Dim Sum Emperors TK Avenue

● Dim Sum Emperors ទួលគោក ផ្លូវ 566

● Dim Sum Emperors U Mall ភ្នំពេញ

● Dim Sum Emperors Lucky Pavilion Mall

● Dim Sum Emperors Design Village Mall

● Dim Sum Emperors K Mall

● Dim Sum Emperors PTT ដងទង់ (កោះកុង)

● Dim Sum Emperors Caltex ស្គន់

● Dim Sum Emperors អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

● Dim Sum Emperors អាកាសយានដ្ឋានអន្តរជាតិសៀមរាប

សម្រាប់ព័ត៌មានបន្ថែមពីការទិញ Franchise និងការទិញផលិតផលអាហារកកដើម្បីផ្គត់ផ្គង់អាជីវកម្ម សូមធ្វើការទំនាក់ទំនងលេខទូរស័ព្ទ 012646409 ។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង