Cctime 6monthsfree desktop
Cc times  web banner kh (2)

«សត្វព្រៃ»ចំនួន១០៨ប្រភេទថតជាប់ដោយម៉ាស៊ីនថតស្វ័យប្រវត្តិនៅតំបន់ជួរភ្នំក្រវាញកណ្តាល

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ សត្វព្រៃចំនួន ១០៨ ប្រភេទថតជាប់ដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ជាប្រភេទជីវចម្រុះសត្វកម្រ និងជិតផុតពូជដែលមានតម្លៃជាសាកល និងកំពុងរងការគំរាមកំហែង នៅតំបន់ជួរភ្នំក្រវាញកណ្តាល ខេត្តពោធិ៍សាត់។ នេះបើតាមរបាយការណ៍ដែលចេញផ្សាយដោយក្រសួងបរិស្ថាន ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងដៃគូផ្សេងៗ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។

កំណត់ត្រាការស្រាវជ្រាវនៅតំបន់ទេសភាព ជួរភ្នំក្រវាញកណ្តាល បានបង្ហាញពីសត្វព្រៃចំនួន ១០៨ ប្រភេទ ដែលថតជាប់ដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ក្នុងនោះប្រភេទសត្វស្លាបមាន ៦៥ ប្រភេទ ថនិកសត្វមាន ៣៨ ប្រភេទ និងសត្វ លូនមាន ៥ ប្រភេទ។ ក្នុងកំណត់ត្រាក៏បានកត់ត្រាបានផងនូវហ្វូងសត្វឆ្កែព្រៃ ដែលជាប្រភេទសត្វស៊ីសាច់ ជាអាហារ(មំសាសី) ចុងក្រោយបង្អស់មួយនៅកម្ពុជា និងមានសត្វប្រភេទចំណីដូចជាសត្វជ្រូកព្រៃ និង សត្វឈ្លូសជាដើម។ ការសិក្សាក៏បានប្រទះនូវប្រភេទសត្វកម្រៗដទៃទៀតរួមមានដំរីអាស៊ី ខ្លាពពក ខ្លាភ្ញីថ្មកែវ ខ្លាលឿងមាស ខ្លាឃ្មុំតូច និងខ្លាឃ្មុំធំ ផងដែរ។

គួរបញ្ជាក់ផងថា ក្នុងចំនោមសត្វព្រៃចំនួន ១០៨ប្រភេទនេះ ក្នុងនោះមាន ២៣ប្រភេទត្រូវបានចុះបញ្ជីក្រហមរបស់អង្គការ IUCN ដែលជាប្រភេទសត្វ ងាយរងគ្រោះ និងជិតផុតពូជបំផុត។ បន្ថែមពីនេះ តំបន់ជួរភ្នំក្រវាញកណ្តាល ជាទីជម្រកសំខាន់បំផុតមួយសម្រាប់ជីវចម្រុះ សត្វកម្រ និងកំពុងរងការគំរាមកំហែងផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង