Cctimesw1140xh150cm copy

រាជរដ្ឋាភិបាលកម្ពុជាចំណាយថវិកាសរុបជាង១,៣ពាន់លានដុល្លារលើការឧបត្ថម្ភជូនគ្រួសារក្រីក្រ អំឡុងកូវីដ-១៩ ជិត៤ឆ្នាំ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកម្មវិធីឧបត្ថម្ភសាច់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងប្រយុទ្ធនឹងជំងឺកូវីដ-១៩ រយៈពេលជិត៤ឆ្នាំ ឬ៤៦ខែ បានបើកផ្តល់សាច់ប្រាក់ដោយផ្ទាល់ប្រចាំខែជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះដែលមានបណ្ណសមធម៌ប្រមាណជាង ៧០ម៉ឺនគ្រួសារ សរុបចំនួន ១៣៥៩.៧៣ លានដុល្លារអាម៉េរិក ក្នុងនោះមួយគ្រួសារអាចទទួលបានទឹកប្រាក់ជិត២ពាន់ដុល្លារ។ កម្មវិធីនេះ ត្រូវបានចាប់ផ្តើមអនុវត្តអំឡុងខែមិថុនា ឆ្នាំ២០២០ ដល់ ខែមេសា ឆ្នាំ២០២៤ (៤៦ខែ) និងត្រូវបានដឹកនាំអនុវត្តដោយលោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម។

លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ បានលើកឡើងអំពីការអន្តរាគមន៍ពិសេសមួយ របស់រាជរដ្ឋាភិបាលនាពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កន្លងទៅ តាមរយៈការផ្តល់ឧបត្ថម្ភជាសាច់ប្រាក់ដោយផ្ទាល់ដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះដែលមានបណ្ណសមធម៌ ប្រមាណជាង ៧០ម៉ឺនគ្រួសារ ឬ ស្មើនឹងពលរដ្ឋសរុបចំនួន ២,៧៧១,៨០៩ នាក់ នៅទូទាំងប្រទេស ។

លោកមានប្រសាសន៍ថា ការដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះនៅក្នុងអំឡុងប្រយុទ្ធ និងជំងឺកូវីដ-១៩ បានធ្វើឡើងតាមការបើកផ្តល់សាច់ប្រាក់ជូនពលរដ្ឋគោលដៅដោយផ្ទាល់ប្រចាំខែតែម្តង តាមរយៈបញ្ជរវីងនៅទូទាំងប្រទេស ដែលបានចាប់ផ្តើមអនុវត្តអំឡុង ខែមិថុនា ឆ្នាំ២០២០ ដល់ ខែមេសា ឆ្នាំ២០២៤ (៤៦ខែ) ជាមួយនិងការចំណាយថវិកាសរុបរបស់រាជរដ្ឋាភិបាលចំនួន ១៣៥៩.៧៣ លានដុល្លារអាមេរិក។

លោក ចន ណារិទ្ធ បន្តថា សរុបជាមធ្យមពលរដ្ឋគោលដៅក្នុងមួយគ្រួសារ បានទទួលថវិកាពីរាជរដ្ឋាភិបាលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប្រមាណ ១ ៩៤៩ ដុល្លារអាម៉េរិក ក្នុងរយៈពេល ជិត៤ឆ្នាំ ឬ ៤៦ខែ ដែលថវិកាទាំងនេះបានជួយរក្សាលំនឹងជីវភាពពលរដ្ឋ តាមរយៈការយកទៅប្រើប្រាស់តាមតម្រូវការជាក់ស្តែងរបស់ពួកគាត់, ដោយគ្រួសារខ្លះយកថវិកាដែលទទួលបានពីរាជរដ្ឋាភិបាលបើកប្រចាំខែជូននេះ ទៅជាប្រាក់សន្សំខ្លះ, សងបំណុលបានខ្លះ, ក៏ដូចជាកាត់បន្ថយការបង្ខំចិត្តលក់ទ្រព្យសម្បត្តិដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ។

បន្ថែមលើនេះ, កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ បានធ្វើឱ្យអត្រានិកម្មភាព ឬ អត្រាគ្មានការងារធ្វើ ធ្លាក់ចុះ ក្នុងអំឡុងឆ្នាំ២០២០-២០២១ និង បានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្របានប្រមាណ ២.៧ % ទៀតផង។ នេះបើតាមការបញ្ជាក់របស់លោក ចន ណារិទ្ធិ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង