Cctimesw1140xh150cm copy

ក្រសួងប្រៃសណីយ៍ប្រគល់កំព្យូទ័រចំនួន«១១៦គ្រឿង»ដល់តុលាការកំពូល

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
ពិធីប្រគល់កំព្យូទ័រ និងចែកវិញ្ញាបនបត្រ។ ប្រភពរូបភាព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រគល់កំព្យូទ័រចំនួន ១១៦គ្រឿង និងចែកវិញ្ញាបនបត្របញ្ជាក់ការចូលរួមវគ្គបណ្តុះបណ្តាលឌីជីថលជូនដល់មន្រ្តីតុលាការកំពូលនិងមហាអយ្យការអមតុលាការកំពូល នាថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៤ ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថល និងក្លាយជាស្ថាប័នឌីជីថល។

យោងតាមការផ្សាយរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ក្រសួងបានប្រគល់កំព្យូទ័រចំនួន ១១៦គ្រឿង និងចែកវិញ្ញាបនបត្របញ្ជាក់ការចូលរួមវគ្គបណ្តុះបណ្តាលឌីជីថល លើជំនាញសន្តិសុខសាយប័រនិងអក្ខរកម្មទិន្នន័យ ជូនដល់មន្រ្តីតុលាការកំពូលនិងមហាអយ្យការអមតុលាការកំពូល នាថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៤ ដើម្បីធ្វើបរិវត្តកម្មឌីជីថល និងក្លាយជាស្ថាប័នឌីជីថល ព្រមទាំងលើកកម្ពស់ផ្តល់សេវាយុត្តិធម៌ ប្រកបដោយគុណភាព ងាយស្រួល សុក្រឹតភាព និងតម្លាភាពផងដែរ។

គួរបញ្ជាក់ថា ជាជំហានបន្ទាប់ ស្ថាប័នទាំងពីរនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយគ្នា ដូចជាដាក់ឱ្យប្រើថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ការអភិវឌ្ឍនិងប្រើប្រាស់កម្មវិធីគ្រប់គ្រងសំណុំរឿង រួមទាំងបណ្តុះបណ្តាលនិងជំរុញ ការចាប់យកឌីជីថលរបស់មន្ត្រីនៃតុលាការកំពូល ឲ្យកាន់តែមានគុណភាពល្អ និងប្រសិទ្ធភាពនៃការផ្តល់នូវសេវាយុត្តិធម៌សម្រាប់សង្គមជាតិ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង