Cctimesw1140xh150cm copy

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យស្ដីពីការរៀបចំគោរមងារឧកញ៉ា ដើម្បីធានាបាននូវគុណតម្លៃ និងសេចក្ដីថ្លៃថ្នូរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សមាជិកនៃសមាគមឧកញ៉ាកម្ពុជា

ភ្នំពេញ៖ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យមួយ ដើម្បីកំណត់អំពីគោលការណ៍ លក្ខខណ្ឌ បែបបទនិងនីតិវិធីក្នុងការផ្តល់គោរមងារឧកញ៉ា ជាការលើកទឹកចិត្តដល់រូបវន្ដបុគ្គលចាប្រជាពលរដ្ឋខ្មែរ ដែលមានគុណសម្បិត្ត ស្នាដៃ និងគុណបំណាច់ធំធេងក្នុងការចូលរួមអភិវឌ្ឍ និងកសាងជាតិ ព្រមទាំងការគ្រប់គ្រង និង ការបញ្ចប់គោរមងារឧកញ៉ា ដើម្បីធានាបាននូវតម្លៃ សេចក្ដីថ្លៃថ្នូរ ទំនៀមទម្លាប់ ប្រពៃណីល្អ សណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ។

ព្រះរាជក្រឹត្យនេះ មាន១១ជំពូក និង២១មាត្រា។ ក្នុងនោះបើតាមជំពូក៣ នៃព្រះរាជក្រឹត្យ បានចែងពីលំដាប់ថ្នាក់ នៃគោរមងារឧកញ៉ាជាបីលំដាប់ថ្នាក់ដូចជា៖ លំដាប់ថ្នាក់ទី១ លោកអ្នកឧកញ៉ា លំដាប់ថ្នាក់ទី២ អ្នកឧកញ៉ា, និងលំដាប់ថ្នាក់ទី៣ ឧកញ៉ា។

ជំពូកទី៤ បានលើកឡើងពីលក្ខខណ្ឌនិងលក្ខណសម្បត្តិដែលត្រូវផ្តល់គោរមងារឧកញ៉ា។ គោរមងារឧកញ៉ា លំដាប់ថ្នាក់ណាមួយដូចមានចែងក្នុងមាត្រា៧នៃព្រះរាជក្រឹត្យនេះ ត្រូវផ្តល់ជូនរូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដោយផ្អែកតាមគុណសម្បត្តិ ស្នាដៃ និងគុណបំណាច់ធំធេងដែលបានចូលរួមអភិវឌ្ឍ និងកសាងជាតិ។ គុណសម្បត្តិ ស្នាដៃ និង គុណបំណាច់ក្នុងការចូលរួមអភិវឌ្ឍ និងកសាងជាតិ មានជាអាទិ៍ ការចូលរួមបរិច្ចាគធនធានជាថវិកា ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ឬសម្ភារបរិក្ខារនានាសម្រាប់កិច្ចការសង្គមនិងការងារមនុស្សធម៌ផ្សេងៗ ឬការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ក្នុងនោះមានដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យប្រព័ន្ធធារាសាស្ត្រ វត្តអារាម អគារសាធារណៈជាដើម ព្រមទាំងរបកគំហើញនូវបច្ចេកវិទ្យាថ្មីៗណាមួយ ឬស្នាដៃពិសេសដែលមានអត្ថប្រយោជន៍សម្រាប់សង្គមជាតិ។

ទំហំទឹកប្រាក់នៃការចូលរួមបរិច្ចាគធនធានឬសម្ភារបរិក្ខារនានា ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ឬរបកគំហើញនូវបច្ចេកវិទ្យាថ្មីៗណាមួយ ឬស្នាដៃពិសេសដែលមានអត្ថប្រយោជន៍សម្រាប់សង្គមជាតិខាងលើដែលជាកម្មវត្ថុនៃការផ្តល់គោរមងារឧកញ៉ាតាមលំដាប់ថ្នាក់ណាមួយ ត្រូវកំណត់ដោយអនុក្រឹត្យ។

ក្រៅពីលក្ខខណ្ឌដូចមានចែងក្នុងមាត្រា៨នៃព្រះរាជក្រឹត្យនេះ រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរដែលត្រូវផ្តល់គោរម្យងារឧកញ៉ា ត្រូវមានលក្ខណសម្បត្តិដូចជា៖ មានប្រវត្តិរូបច្បាស់លាស់, មានកិរិយាមារយាទល្អ, ពុំធ្លាប់ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ និងប្រកបមុខរបរស្របច្បាប់។

ព្រះរាជត្រឹត្យនេះ ក៏បានចែងពីការវាយតម្លៃគោរមងារឧកញ៉ា ឯកសណ្ឋានផ្លូវការរបស់គោរមវន្តតានលំដាប់ថ្នាក់ សញ្ញសក្ដិ និងសញ្ញាសម្គាល់ សម្រាប់ប្រើប្រាស់ក្នុងពេលចូលរួមពិធីបុណ្យជាតិ ពិធីបុណ្យប្រពៃណីជាតិ និងពិធីផ្លូវការផ្សេងៗដែលត្រូវកំណត់ដោយអនុក្រឹត្យ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង