Cctime 6monthsfree desktop
Cc times  web banner kh (2)

គរុវិជ្ជាចារ្យកវី វ៉ែន សុន ទទួលមរណភាពក្នុងជន្មាយុ៨៦ឆ្នាំ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ កវីនិពន្ធ វ៉ែន សុន បានទទួលមរណភាពហើយ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ។នេះបើយោងតាមលោក ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរ។គរុវិជ្ជាចារ្យកវីនិពន្ធ វ៉ែន សុន បានលះបង់ស្ទើរមួយជីវិត ដើម្បីបុព្វហេតុអក្សរសាស្ត្រជាតិ។

គរុវិជ្ជាចារ្យកវី វ៉ែន សុន ជាអ្នកនិពន្ធអក្សរសិល្ប៍ផ្នែកកំណាព្យ រឿងខ្លីសម្រាប់កុមារ និង ជាសាស្ដ្រាចារ្យមុខវិជ្ជានិពន្ធកំណាព្យ នៅមហាវិទ្យាល័យសិល្បៈនាដសាស្ដ្រ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និង បង្រៀនវគ្គបណ្ដុះបណ្ដាលអ្នកនិពន្ធនៅសមាគមអ្នកនិពន្ធខ្មែរ។

គរុវិជ្ជាចារ្យកវី វ៉ែន សុន បានទទួលពានរង្វាន់ជាតិចំនួន ២លើក គឺ ពានរង្វាន់មេដាយមាស ផ្នែកកំណាព្យអប់រំ “បណ្ដាំកវី” ផ្ដល់ដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅឆ្នាំ១៩៩១ និង ពានរង្វាន់ ៧មករា គឺរឿង “ឋានសួគ៌ក្នុងសុបិន” ផ្ដល់ដោយសមាគមអ្នកនិពន្ធខ្មែរ ក្នុងឆ្នាំ១៩៩៧។ ជ័យលាភីអក្សរសិល្ប៍ទន្លេមេគង្គលើកទី៣ (ប្រទេសឡាវ) ជ័យលាភីកវីនិពន្ធអាស៊ីអាគ្នេយ៍ឆ្នាំ២០២០ (ប្រទេសថៃ) និង ពានរង្វាន់ជ័យលាភីជាច្រើនទៀត។


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង