Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងការងារចុះMOUជាមួយអង្គការ ប៊្លូម អេស៊ា លើជំនាញបដិសណ្ឋារកិច្ច និងឯកទេសធ្វើនំ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបភាព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះហត្ថលេខាជាមួយអង្គការប៊្លូម អេស៊ា (Bloom Asia) លើកិច្ចព្រមព្រៀងគម្រោងស្តីពី «មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញបដិសណ្ឋារកិច្ច និងឯកទេសធ្វើនំ» ដល់ក្រុមគោលដៅចំនួន ៧០នាក់ ដែលមានប្រភពមកពីគ្រួសារក្រីក្រ និងជាស្រ្តីងាយរងហានិភ័យដោយសារការជួញដូរមនុស្ស។ ការចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងរវាងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយ លោកស្រី ចាន់ សុទ្ធា នាយិកាប្រចាំប្រទេសកម្ពុជា នៃអង្គការប៊្លូម អាស៊ា (Bloom Asia) នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។

កិច្ចព្រមព្រៀងរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយអង្គការ ប៊្លូម អេស៊ា (Bloom Asia) មានរយៈពេល ៣ឆ្នាំ លើទំហំថវិកាគម្រោងសរុបចំនួន ១ ៩៣០ ០០០ ដុល្លារអាម៉េរិក សម្រាប់គម្រោងអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់ក្រុមគោលដៅចំនួន ៧០នាក់ ដែលមានប្រភពមកពីគ្រួសារក្រីក្រ និងជាស្រ្តីងាយរងហានិភ័យដោយសារការជួញដូរមនុស្ស។

លោក ហេង សួរ បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងរួមចំណែកយ៉ាងសំខាន់ មិនត្រឹមតែការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍនូវជំនាញក្នុងវិស័យបដិសណ្ឋារកិច្ច និងធ្វើនំសម្រាប់ក្រុមគោលដៅប៉ុណ្ណោះទេ តែក៏បានផ្តល់ឱកាសការងារសមរម្យ ព្រមទាំងការថែទាំ និងព្យាបាលបញ្ហាផ្លូវចិត្តដល់ពួកគាត់ទៀតផង។ ឯកឧត្តមរដ្ឋមន្ត្រី ក៏ស្នើដល់អង្គការប៊្លូម អេស៊ា ពិចារណាពង្រីកជំនាញក្នុងវគ្គបណ្តុះបណ្តាលរបស់ខ្លួនទៅកាន់ក្រុមងាយរងហានិភ័យផ្សេងទៀត ដូចជាជនមានពិការភាពផងដែរ។

លោកបានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរបស់អង្គការប៊្លូម អេស៊ា (Bloom Asia) គឺជាការគាំទ្រដល់ក្រសួងផងដែរ ឱ្យសម្រេចបាននូវគោលដៅក្នុងការបណ្តុះបណ្តាលយុវជនប្រមាណ ១,៥លាននាក់ ដែលមកពីក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ ជាក់ស្តែង កម្មវិធីបណ្តុះបណ្តាលនេះ ក៏ស្របតាមអភិក្រមដ៏ខ្ពង់ខ្ពស់របស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺ «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ»៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង