ក្រុម«កីឡាជិះសេះ»កម្ពុជាដោយមានព្រះនាង នរោត្តម អម្រិតា បានយកឈ្នះមេដាយមាស ក្នុងការប្រកួតកីឡា FEI SEA Youth Cup លើកទី១ ដោយមានការចូលរួមពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ចំនួន៦ ប្រទេសមានថៃជាម្ចាស់ផ្ទះ ហើយមានប្រទេសកម្ពុជា ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ា។
ក្រុម«កីឡាជិះសេះ»កម្ពុជា បានធ្វើឱ្យកម្ពុជាមានមោទកភាពតាមរយៈការយកឈ្នះមេដាយមាស ក្នុងការប្រកួតកីឡា FEI SEA Youth Cup លើកទី១ ដោយមានការចូលរួមពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ចំនួន៦។ អ្វីដែលពិសេសនោះ ក្រុម«កីឡាជិះសេះ»កម្ពុជាចូលរួមប្រកួតដោយមិនប្រើសេះផ្ទាល់ខ្លួន គឺសេះដែលគេបានរៀបចំឲ្យ ស្របពេលដែលកីឡាករ កីឡាការនីនៃប្រទេសផ្សេងៗប្រើប្រាស់សេះផ្ទាល់ខ្លួនទាំងអស់។
សូមជម្រាបថា នៅថ្ងៃទី២៧ ខែតុលាខាងមុខនេះ ក្រុម«កីឡាជិះសេះ»កម្ពុជាដោយមានព្រះនាង នរោត្តម អម្រិតា នឹងមានប្រកួតប្រជែងការជិះសេះលើវិញ្ញាសារទោល ដោយទទួលយកការប្រកួតប្រជែងថ្មីមួយទៀត៕