681 ezgif.com resize
Swift cc time

មហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២៤រៀបចំឡើងក្រោមប្រធានបទ«ចង្កឹះមួយបាច់»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី ២៥ តុលានេះ បានប្រកាសដំណើរការរៀបចំមហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ២០២៤ ក្រោមប្រធានបទ «ចង្កឹះមួយបាច់» រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៤។ជាមហោស្រព រៀបចំឡើងដើម្បីថែរក្សាការពារ លើកស្ទួយ អភិរក្សតម្លៃសិល្បៈវប្បធម៌ប្រពៃណីជាតិ និងអត្តសញ្ញាណជាតិ។

ក្រសួងវប្បធម៌ បានគូសបញ្ជាក់ថា ការលើកយកប្រធានបទ “ចង្កឹះមួយបាច់” គឺពិតជាមានសារសំខាន់ណាស់ ក្នុងបរិការណ៍នៃពិភពលោក កំពុងប្រឈមនឹងភាពតានតឹងកាន់តែស្រួចស្រាល់ សំដៅលើកកម្ពស់ការយល់ដឹងបន្ថែមទៀតអំពីអត្ថន័យនៃ “សន្តិភាព” ឱ្យកាន់តែទូលំទូលាយ ក្នុងគោលបំណងពង្រឹងសាមគ្គីភាព ឯកភាពជាតិ និងរួមគ្នាថែរក្សាការពារឱ្យបានគង់វង្សនូវសុខសន្តិភាពយូរអង្វែង ដើម្បីភាពសុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍរីកចម្រើន ក្នុងសង្គមជាតិ។

ក្រសួងវប្បធម៌ ចាត់ទុកថា ការរៀបចំ មហោស្រពល្ខោនបាសាក់ នេះ គឺជាព្រឹត្តិការណ៍វប្បធម៌មួយមាន សារៈសំខាន់ ក្នុងការរួមចំណែកដល់ការអភិរក្ស និងលើកស្ទួយសិល្បៈល្ខោនបាសាក់ ដែលជាទម្រង់មរតកវប្បធម៌អរូបីដ៏ចំណាស់មួយរបស់កម្ពុជា និងជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ឱ្យបានស្ថិតស្ថេរជាអមតៈក្នុងបេះដូងកូនខ្មែរគ្រប់រូប។ មួយវិញទៀត មហោស្រពនេះក៏ជាការ ផ្តល់នូវ កាលានុវត្តភាព ក្នុងការរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីពង្រឹងសមត្ថភាព និងគុណភាពក្នុងអាជីពសិល្បករ សិល្បការិនីល្ខោនបាសាក់ សំដៅអភិរក្សទម្រង់សិល្បៈល្ខោនបាសាក់ឱ្យបានគង់វង្ស ធានាការបន្តវេនទៅអ្នកជំនាន់ក្រោយ ព្រមទាំងអាចទាញយកអត្ថប្រយោជន៍ពីវិស័យនេះ ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងបម្រើសេចក្តីត្រូវការរបស់មហាជន។


Khcct banner

អត្ថបទទាក់ទង