ព្រះសីហនុ៖ គម្រោងវិនិយោគនិងធុរកិច្ចចំនួន«២៥គម្រោង» ក្រោមទុនវិនិយោគសរុប ៩១៧លានដុល្លារ ទៅក្នុងខេត្តព្រះសីហនុ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ក្រោម "កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤" ដើម្បីអភិវឌ្ឍលើរោងចក្រ និងវិស័យទេសចរណ៍កម្ពុជា។
គម្រោងវិនិយោគនិងធុរកិច្ច ក្នុងខេត្តព្រះសីហនុទទួលបានការលើកទឹកចិត្តដោយទទួលបានគម្រោង ចំនួន២៥ ក្រោមទុនវិនិយោគសរុប ៩១៧លានដុល្លារ ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ១២, គម្រោងថ្មី ចំនួន ១២, និង ការពង្រីកគម្រោង ចំនួន ១ ដែលមានទុនវិនិយោគសរុប ៩១៧ លានដុល្លារអាមេរិកជាអាទិ៍៖ រោងចក្រផលិតសម្ភារបរិក្ខារតុបតែងលំអគេហដ្ឋាន, រោងចក្រផលិតកាបូប, រោងចក្រផលិតសម្ភារពីក្រដាស, អគារពហុមុខងារ, អគារស្នាក់នៅរួម, សណ្ឋាគារ, ភោជនីយដ្ឋាន និងរមណីយដ្ឋាន។
ការផ្តល់គម្រោងវិនិយោគនិងធុរកិច្ច នឹងជួយជំរុញដល់ការផលិតក្នុងស្រុក រួមមានរោងចក្រ និង បដិសណ្ឋរកិច្ចនៃវិស័យទេសចរណ៍កម្ពុជាឲ្យកាន់តែប្រសើរផងដែរ៕