681 ezgif.com resize
Swift cc time

កម្ពុជាចាត់ទុកការចុះផ្សាយ«ទូរទស្សន៍កូរ៉េKBS»ថាពលរដ្ឋកូរ៉េត្រូវចាប់ជំរិតនៅកម្ពុជាជារឿងមិនពិត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី ២៤ ខែតុលា បានចេញមកបដិសេធយ៉ាងដាច់អហង្កា ចំពោះការចុះផ្សាយរបស់ទូរទស្សន៍កូរ៉េ ដែលបានចោទប្រកាន់ថា ពលរដ្ឋរបស់ខ្លួនរងគ្រោះដោយអំពើបង្ខាំងធ្វើការខុសច្បាប់ និង ចាប់ជំរិតនៅកម្ពុជា។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានគូសបញ្ជាក់ថា តាមការស្រាវជ្រាវ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ មានជនជាតិកូរ៉េម្នាក់ បានទំនាក់ទំនងមកប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ និង បានអះអាងថា ប្ដីរបស់ខ្លួនធ្វើការនៅអគារអាយខន ស្ថិតក្នុងខណ្ឌសែនសុខ ដោយទំនាក់ទំនងមិនបានឡើយ។

ក្រោយមកកម្លាំងជំនាញ បានចុះទៅដល់ទីតាំងដែលសង្ស័យក្នុងសេចក្ដីរាយការណ៍ និង រកឃើញថា មិនមានការចាប់ជំរិត ឬចាប់បង្ខាំងមនុស្សដោយខុសច្បាប់ឡើយ។ រួចសមត្ថកិច្ចបានរកឃើញ និងប្រគល់ជនជាតិកូរ៉េនោះ ទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន្ដ ដើម្បីធ្វើការសួរនាំបន្ដ។ បន្ទាប់ពីសួរនាំ ជនជាតិកូរ៉េខាងលើ បានអះអាងថា ខ្លួនមិនត្រូវបានចាប់ជំរិត ឬបង្ខាំងឲ្យធ្វើការដោយខុសច្បាប់អ្វីឡើយ។

បើតាមរបាយការណ៍ដដែល ក្រោយបញ្ចប់ការសួរនាំតាមនីតិវិធី នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានអន្ដោប្រវេសន្ដ បានបញ្ជូនជនជាតិកូរ៉េខាងលើទៅកាន់ប្រទេសដើមវិញរួចរាល់។

អគ្គស្នងការនគរបាលជាតិកម្ពុជា បានបដិសេធយ៉ាងដាច់អហង្ការ ច្រាលចោលការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋកូរ៉េខាងត្បូង KBSនេះ ព្រោះជាការចុះផ្សាយមិនពិត និងអំពានាវដល់ស្ថានីយ៍ទូរទស្សន៍កូរ៉េនោះ ធ្វើការកែសម្រួលនូវការផ្សាយព័ត៌មាននេះឡើងវិញ៕

Khcct banner

អត្ថបទទាក់ទង