Cctimesw1140xh150cm copy

អាជ្ញាធរកម្ពុជាចុះបង្ក្រាបទីតាំងមួយកន្លែងនៅកំពង់ស្ពឺឃាត់ខ្លួនជនបរទេសជាច្រើននាក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ស្ពឺ៖ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ២៤ តុលាម្សិលមិញនេះ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងមួយកន្លែង ស្ថិតក្នុង ឃុំអង្គពពែល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និង បានចាប់ឃាត់ខ្លួនជនបរទេសជាច្រើននាក់។ជាប្រតិបត្តិការ ធ្វើឡើងក្រោយសង្ស័យថា ធ្វើទារុណកម្មលើបុគ្គលិកក្នុងទីតាំងនោះ។

យោងតាមស្នង​កា​រដ្ឋាននគរបាលខេត្ដ​កំពង់ស្ពឺ បានគូសបញ្ជាក់ថា នគរបាលកម្លាំជំនាញនៃអគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ បានចូលរួម​សហការ​ត្រួតពិនិត្យ​ទីតាំង​ដែលមានការសង្ស័យថា​ ប្រព្រឹ​ត្ត​ល្មើសធ្វើទារុណកម្មលើជនបរទេសដែលបុគ្គលិកធ្វើការនៅផ្លូវជាតិលេខ៣​ ចន្លោះ​គីឡូម៉ែត្រ​លេខ​ ៣២​-៣៣​ ស្ថិត​ក្នុង​ភូមិស្វាយទាប​ ឃុំអង្គពពេ​ល​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ ។ 

បើតាមរូបភាព ក្នុងប្រតិបត្តិការនោះ មានការចុះបង្ក្រាប និង ចាប់ខ្លួននូវមនុស្សជាច្រើននាក់ភាគច្រើនជាជនបរទេស។លោកឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍ នៅព្រឹកនេះថា ករណីនេះកំពុងស្ថិតនៅក្នុងប្រតិបត្តិការស៉ើបអង្កេត ក្រោយស្រាវជ្រាវចប់នឹងមានរបាយការណ៍លម្អិលពីករណីនេះ។

គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការទ្រង់ទ្រាយធំនេះ កម្លាំងនគរបាលជំនាញ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ដោយមានការបញ្ជាពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងមានការចូលរួមពីកម្លាំងអាវុធហត្ថ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង