681 ezgif.com resize
Swift cc time

«ឃុំ-សង្កាត់»ចំនួន៥០ទទួលជ័យលាភីក្នុងការប្រឡងប្រណាំងគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
ការទទួលជ័យលាភីឃុំ សង្កាត់ ចំនួន៥០។ ប្រភពរូបភាព៖ ក្រសួងព័ត៌មាន

ភ្នំពេញ៖ ឃុំ សង្កាត់ ចំនួន៥០ បានទទួលជ័យលាភី ក្នុងចលនាប្រឡងប្រណាំងគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ ឆ្នាំ២០២៤ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។ ការប្រឡងប្រណាំងនេះ គឺជាយន្តការលើកទឹកចិត្ត លើការដោះស្រាយបញ្ហាសំរាម ដើម្បីទទួលបាន ភូមិ ឃុំ ស្អាត និងមានសោភ័ណភាព។

ក្រសួងព័ត៌មានបានបញ្ជាក់ថា ឃុំ សង្កាត់ ចំនួន៥០ ដោយមកពីក្រុង ស្រុក ចំនួន ៤១ បានទទួលជ័យលាភី ក្នុងចលនាប្រឡងប្រណាំងគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។ ការប្រឡងប្រណាំងនេះ ជាផ្នែកនៃការអភិវឌ្ឍខ្សែក្រវ៉ាត់បៃតង (Green Belt) នៅកម្ពុជា ក៏ជាការលើកទឹកចិត្តក្នុងការដោះស្រាយបញ្ហាសំរាម សំណល់រឹង និងសំណង់រាវ ដើម្បីទទួលបាននូវ ភូមិ ឃុំ សង្កាត់ ស្អាត និងមានសោភ័ណភាព។

ការអភិវឌ្ឍន៍នេះ មិនត្រឹមតែជួយជំរុញ ភូមិ ឃុំ សង្កាត់ ការរស់នៅស្អាតប្រកបដោយផាកសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែក៏បានជំរុញឲ្យសេដ្ឋកិច្ចជាតិប្រសើរឡើង តាមរយៈការវិនិយោគមកកម្ពុជា និងវិស័យទេសចរណ៍ផងដែរ៕


Khcct banner

អត្ថបទទាក់ទង