Cctimesw1140xh150cm copy

ទំនប់«អូរតេធិបតី»បូករួមនឹងទំនប់លើនិងទំនប់ក្រោមតម្លៃ៦២លានដុល្លារដាក់ឱ្យដំណើរការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

មណ្ឌលគិរី៖ ទំនប់អូរតេធិបតី បូករួមនឹងទំនប់លើ និងទំនប់ក្រោម មានទីតាំងស្ថិតក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅថ្ងៃទី ២៤ តុលានេះ ត្រូវបានប្រកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ទំនប់អូរតេធិបតី ជាគម្រោងអភិវឌ្ឍន៍ធនធាន ទឹកសម្រាប់​ពហុ​វិស័យ ចាយពេលសាងសង់ ៣ឆ្នាំ ចាប់ពីខែ​តុលា ឆ្នាំ២០២១ ដល់ខែមករា ឆ្នាំ២០២៤ ដោយចំណាយថវិកាសរុបប្រមាណ ៦២លានដុល្លារ​ ក្រោមក្របខ័ណ្ឌឥណទានមូលនិធិទ្រទ្រង់ថវិការបស់រាជរដ្ឋាភិបាល។

ទំនប់អូរតេ មានសមត្ថភាពស្តុកទឹកបានប្រមាណ ១២លានម៉ែត្រគូប និង មានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា៖ ទំនប់បេតុងប្រវែង ៣០៦ម៉ែត្រ កម្ពស់ ២០ម៉ែត្រ មានតួទំនប់ជាស្ពានធ្វើចរាចរណ៍ឆ្លងកាត់បាន, សំណង់បង្ហូរបេតុងប្រវែង ១០០ម៉ែត្រ កម្ពស់ ១៥ម៉ែត្រ និង ទ្វារទឹកសម្អាតអាងចំនួន ២ទ្វារ សំណង់ការពារជើងទេរប្រវែង ៣,១៧៦ម៉ែត្រ,អគារការិយាល័យ និងសហគមន៍កសិករប្រើប្រាស់ទឹកចំនួន ១ខ្នង, ស្ថានីយភ្លើងដំឡើងត្រង់ស្វូរ ១ឈុត និង ម៉ាស៊ីនភ្លើង ១ឈុត, ផ្លូវបេតុងក្រវាត់ជុំវិញអាងប្រវែង ៣,១៧៦ម៉ែត្រ និង ផ្លូវបេតុង​ចូលទៅកាន់ទំនប់ប្រវែង ៣,០៦១ម៉ែត្រ និង ស្ពានបេតុងចំនួន ៣កន្លែង មានប្រវែងសរុប ៣០៤ម៉ែត្រ។

បើតាមរបាយការណ៍ពីក្រសួងធនធានទឹក អមជាមួយគ្នានេះ មាន«ទំនប់លើ» ស្ថិតក្នុងក្រុងសែន​មនោរម្យ មានសមត្ថភាពស្តុក​ទឹកបាន​ប្រមាណ ២១ម៉ឺនម៉ែត្រគូប និង មានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា៖ ផ្ទៃអាងទំហំ ៤,២ហិកតា,ទំនប់អាងប្រវែង ៧៩៩ម៉ែត្រ, ទំនប់ និងផ្លូវជុំវិញអាងប្រវែង ៩៦០ម៉ែត្រ,សំណង់សិល្ប​ការ​លម្អ​ជើង​ទេ មានទំហំ ៥,១១៦ម៉ែត្រការ៉េ និងប្រព័ន្ធលូដោះទឹកកខ្វក់ ប្រវែង ៧៩៩ម៉ែត្រ។

ចំណែក «ទំនប់ក្រោម »ជាទំនប់ស្ថិតក្នុងក្រុងសែនមនោរម្យ មានសមត្ថភាព​ស្តុក​ទឹក​បានប្រមាណ ២២ម៉ឺនម៉ែត្រគូប និងមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ដូចជា៖ ផ្ទៃអាងទំហំ ៤,៤២ហិកតា, ទំនប់អាងប្រវែង ១ ៤៨០ម៉ែត្រ, ទំនប់ និងផ្លូវជុំវិញអាងប្រវែង ១,៧២៣ម៉ែត្រ, សំណង់​សិល្បការ្យលម្អជើងទេរមានទំហំ ៧,៨៨៦ម៉ែត្រការ៉េ និងប្រព័ន្ធលូដោះទឹកកខ្វក់ប្រវែង ១, ៧២៣ម៉ែត្រ។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អះអាងថា សមិទ្ធផលធំៗចំនួន ៣ គឺទំនប់អូរតេធិបតី ដែលនៅចំពោះមុខនេះ ទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យ ចំណាយថវិកាសរុបប្រមាណ ៦២ លានដុល្លារ គឺបានមកពីកិច្ចខិតខំប្រឹងប្រែង និង សាមគ្គីភាព រួមទាំងការឯកភាពផ្ទៃក្នុង គឺជាផ្នែកមួយនៃផែនការមេរបស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីផ្គត់ផ្គង់ធនធានទឹកដល់គ្រប់វិស័យបម្រើដល់សេចក្តី ត្រូវការរបស់ខេត្ត ហើយបណ្តាអាងទឹកក្នុងតំបន់នេះក៏នឹងទាក់ទាញកំណើនទេសចរផងដែរ ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង