Cctimesw1140xh150cm copy

«ស្ថាបនាម៉ូបាល»ត្រូវបានទទួលស្គាល់ជាកម្មវិធីធនាគារចល័តមានភាពច្នៃប្រឌិតប្រចាំឆ្នាំ២០២៤ពីស្ថាប័នពានរង្វាន់ហិរញ្ញវត្ថុអន្តរជាតិ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងប្រទេសកម្ពុជាមានមោទនភាពយ៉ាងក្រៃលែងដែល ស្ថាបនា ម៉ូបាល ទទួលពានរង្វាន់ក្នុងនាមជា 'កម្មវិធីធនាគារចល័តប្រកបដោយភាពច្នៃប្រឌិតនៅកម្ពុជាឆ្នាំ ២០២៤' ពីស្ថាប័នពានរង្វាន់ហិរញ្ញវត្ថុអន្តរជាតិ។ ពានរង្វាន់នេះបានបញ្ជាក់ពីភាពរឹងមាំ និងភាពជាអ្នកដឹកនាំក្នុងការច្នៃប្រឌិតនៃធនាគារឌីជីថលនៅកម្ពុជា។

ស្ថាបនា ម៉ូបាល បានដាក់បញ្ចូលនូវមុខងារថ្មី និងពិសេសបន្ថែមទៀតជាមួយបច្ចេកវិទ្យាចុងក្រោយ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍ដ៏ល្អឥតខ្ចោះក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេយ៉ាងរលូន និងច្នៃប្រឌិត។ អមជាមួយនឹងការរចនាដែលមានភាពសាមញ្ញ និងរស់រវើក ស្ថាបនា ម៉ូបាល ផ្តល់នូវប្រតិបត្តិការហិរញ្ញវត្ថុបានយ៉ាងលឿនរហ័ស និងងាយស្រួល ជាពិសេអនុញ្ញាតឱ្យអ្នកប្រើប្រាស់ បង្កើតគណនីសន្សំឆ្លាតវៃ ឬ ផែនការសន្សំជាក្រុមបានភ្លាមៗដែលកាន់តែផ្តល់នូវភាពងាយស្រួលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពខ្ពស់។ លើសពីនេះទៅទៀត ស្ថាបនា ម៉ូបាល ជួយសម្រួលដល់ការទូទាត់ដោយផ្ទាល់ជាមួយដៃគូដែលជាប្រព័ន្ធអេកូសំខាន់ៗក្នុងប្រទេសកម្ពុជា។ បន្ថែមពីលើនេះ ស្ថាបនា ម៉ូបាល ក៏មានមុខងារថ្មីមួយដែលហៅ "Human ATM" ដែលអនុញ្ញាតឱ្យអតិថិជនដោយគ្រាន់តែប្រើលេខកូដអាចដកសាច់ប្រាក់បាននៅទីតាំងភ្នាក់ងារដៃគូបានភ្លាមៗ និងការរួមបញ្ចូលនូវសេវាកម្មហិរញ្ញវត្ថុផ្ទាល់ខ្លួនដែលផ្តល់នូវបទពិសោធប្រើប្រាស់សេវាធនាគារកាន់តែងាយស្រួល និងទាន់សម័យជូនអតិថិជនទូទាំងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ការការពារឯកជនភាពទិន្នន័យ គឺជាអាទិភាពចម្បងរបស់ធនាគារ ស្ថាបនា ដែលផ្តល់ជូនគ្រប់អតិថិជនទាំងអស់ដែលចូលទៅប្រើប្រាស់ សេវាហិរញ្ញវត្ថុផ្ទាល់ខ្លួន និងសេវាធនាគារប្រចាំថ្ងៃនៅលើ ស្ថាបនា ម៉ូបាល ។ ក្នុងនោះផងដែរ ស្ថាបនា ម៉ូបាល ក៏ផ្តល់នូវគន្លឹះសំខាន់ៗសម្រាប់ធ្វើប្រតិបត្តិការហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព ជាមួយនឹងការរួមបញ្ចូលការការពារយ៉ាងរឹងមាំតាមរយៈប្រព័ន្ធការពារដូចជា៖ multi-factor authentication biometric login និងការផ្ទុកទិន្នន័យ encrypted data ដើម្បីការពារព័ត៌មានអតិថិជននៅគ្រប់ជំហានប្រើប្រាស់ទាំងអស់ ដើម្បីធានាសុវត្ថិភាព និងទំនុកចិត្តខ្ពស់ជូនអតិថិជនក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ។

លោក ហែន ហ្គី. ម៉ូលដឺ ប្រធាននាយកប្រតិបត្តិ នៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ "នេះគឺជាពេលវេលាដ៏មោទនភាពមួយសម្រាប់ពួកយើងទាំងអស់គ្នានៅធនាគារ ស្ថាបនា។ ការទទួលបានពានរង្វាន់នេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារឌីជីថលគុណភាព និងសុវត្ថិភាពខ្ពស់។ ស្ថាបនា ម៉ូបាល គឺជាការបង្ហាញនូវចក្ខុវិស័យរបស់យើងក្នុងការផ្សារភ្ជាប់ប្រជាជនកម្ពុជាឱ្យទទួលបាននូវបទពិសោធន៍ហិរញ្ញវត្ថុងាយស្រួល និងធានាថាពួកគេអាចចូលទៅប្រើប្រាស់សម្រាប់តម្រូវការប្រចាំថ្ងៃរបស់ពួកគេបានគ្រប់ពេលវេលាតាមរយៈកម្មវិធី ស្ថាបនា ម៉ូបាល។"

លោកបានបន្តទៀតថា៖ "សូមអរគុណយ៉ាងស្មោះស្ម័គ្រចំពោះអតិថិជនរបស់យើងចំពោះការគាំទ្រ និងបន្តការជឿជាក់មកកាន់ធនាគារ និងសូមអរគុណដល់ក្រុមការងាររបស់យើងដែលបានប្តេជ្ញាចិត្តយ៉ាងមុតមាំ និងខិតខំប្រឹងប្រែងក្នុងការបម្រើអតិថិជនរបស់យើង និងប្រជាជនកម្ពុជា។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា យើងទាំងអស់គ្នានឹងបន្តរួមគ្នា ផ្តល់លើសពីកម្មវិធីធនាគារចល័ត ពោលយើងនឹងបន្តកសាងសហគមន៍ប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំតាមរយៈប្រតិបតិ្តការពាណិជ្ជកម្ម នៃធនាគារ ស្ថាបនា។"

ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ គឺជាទស្សនាវដ្តីអាជីវកម្ម និងហិរញ្ញវត្ថុឈានមុខមួយ ដែលបោះពុម្ពដោយ International Finance Publications Limited របស់ចក្រភពអង់គ្លេស។ ពានរង្វាន់ហិរញ្ញវត្ថុអន្តរជាតិទទួលស្គាល់ភាពល្អឥតខ្ចោះនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុទូទាំងពិភពលោក។ ពានរង្វាន់នេះមិនត្រឹមតែបញ្ជាក់អំពីសមត្ថភាពដ៏រឹងមាំរបស់ធនាគារ ស្ថាបនា ក្នុងការប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការពេញចិត្តរបស់អតិថិជនមកកាន់ធនាគារ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាផងដែរ។

អំពី ធនាគារ ស្ថាបនា

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៨ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤.៤០០ នាក់។ ធនាគារ មានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាចំនួន១៧៥ ស្ថាបនាព្រីមារណ៍ចំនួន៣ និងម៉ាស៊ីនអេធីអឹមជាង៣៤០កន្លែង។ យើងផ្តល់ជូននូវ សេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាធនាគាចល័ត សេវាធនាគារអេឡិចត្រូនិច ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងប្រទេស និងក្រៅប្រទេស សេវាបើកប្រាក់បៀរវត្សន៍ សេវាផ្ទេរប្រាក់ឆ្លងប្រទេសជាមួយ SWIFT Thunes និងវីសា B2B Connect, សេវា Western Union សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត។  

ដើម្បីគាំទ្រដល់ការរីកលូតលាស់នៃវិស័យសហគ្រាស ធុនតូច និងមធ្យមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារ ស្ថាបនាក៏ផ្តល់ជូននូវដំណោះស្រាយក្នុងការទទួលយកការទូទាត់ជាច្រើនតាមរយៈកម្មវិធីដូចជា៖ Sathapana Tutort សម្រាប់ដៃគូអាជីវកម្ម Sathapana Gateway S2Biz Sathapana POS និងសេវាឌីជីថលជាច្រើនទៀត។

ថ្មីៗនេះ ធនាគារ ស្ថាបនា ត្រូវបានជ្រើសរើស និងទទួលពានរង្វាន់ឆ្នើម ២នោះគឺ “Most Innovative Mobile Banking App – Cambodia 2024” ពីស្ថាប័ន International Finance និង “Best Retail Banking - Cambodia 2024” ពី Global Retail Banking Rankings ។ ពានរង្វាន់នេះសបញ្ជាក់ពីការ ប្តេជ្ញាចិត្តរបស់ ធនាគារ ស្ថាបនា ក្នុងការផ្តល់ជូនអតិថិជន និងប្រជាជនកម្ពុជានូវបទពិសោធន៍ធនាគារចល័តប្រកបដោយភាពច្នៃប្រឌិត និងល្អបំផុត។

ហើយក្នុងឆ្នាំ ២០២៣ ធនាគារ ស្ថាបនា ក៏ទទួលបាននូវពានរង្វាន់ឆ្នើមចំនួន ៣ ពីក្រុមហ៊ុនម៉ាស្ទ័រកាតដូចជា៖ ពានរង្វាន់ “First Launch in Market 2023” ក្នុងការដាក់ឱ្យដំណើរការប័ណ្ណ CSS co-badged មុនគេ ពានរង្វាន់ “Leadership in Debit Growth 2023” លើការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប និងពានរង្វាន់ “Innovation Breakthrough 2023” លើការបើកដំណើរការមុខងារ Tap on Phone ។

លើសពីនេះទៅទៀត នៅក្នុងឆ្នាំ ២០២២ ធនាគារ ស្ថាបនា ទទួលបានពានរង្វាន់កិត្យានុភាពចំនួន២ រួមមាន “Best Mobile Banking App ឆ្នាំ2022” និង “Mobile Banking & Payment Initiative of the Year” ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធី ស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ 

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង