Cctimesw1140xh150cm copy

ក្រសួងប្រៃសណីយ៍បើកជ្រើសរើសប្រឡងប្រណាំងពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបើកជ្រើសរើសប្រឡងប្រណាំងពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ (គាំទ្រដល់ពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីអនាគតកាន់តែល្អប្រសើរ) ដើម្បីលើកទឹកចិត្ត និងលើកកម្ពស់ការប្រើប្រាស់ បច្ចេកវិទ្យានិងនវានុវត្តន៍ ឌីជីថល ដល់ក្រសួង ស្ថាប័ន ក្រុមហ៊ុនឯកជន និងសហគ្រិននៅកម្ពុជា។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានផ្សាយឲ្យដឹងថា កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤ (Cambodia Digital Awards 2024) ក្រោមប្រធានបទ (គាំទ្រដល់ពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីអនាគតកាន់តែល្អប្រសើរ) រៀបចំឡើងដើម្បីជំរុញការដាក់ប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ ឌីជីថល ដល់ក្រសួង ស្ថាប័ន ក្រុមហ៊ុនឯកជន និងសហគ្រិនឲ្យកាន់តែច្រើននៅកម្ពុជា ដោយទឹកប្រាក់រង្វាន់សរុប ៣០,០០០ ដុល្លារ។

គួរបញ្ជាក់ថា កម្មវិធីនេះមានការប្រកួតប្រជែងសម្រាប់ ៦ប្រភេទពានរង្វាន់ ដូចជា ស្ថាប័នឯកជនល្អបំផុតប្រចាំឆ្នាំ បរិយាបន្នឌីជីថលល្អបំផុតប្រចាំឆ្នាំ និងមាតិកាឌីជីថលល្អបំផុតប្រចាំឆ្នាំ ដោយក្នុង១ប្រភេទទទួលបានរង្វាន់ ២,៥០០ដុល្លារ រួមទាំង ពានរង្វាន់រដ្ឋមន្ត្រីសម្រាប់ធុរកិច្ចថ្មីឌីជីថលល្អបំផុតប្រចាំឆ្នាំ ទទួលបាន ១៥,០០០ដុល្លារ ព្រមទាំង ការស្រាវជ្រាវនិងនវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ ទទួលបាន ៧,៥០០ដុល្លារ និង ពានរង្វាន់កិត្តិយសស្រ្តីឆ្នើមបច្ចេកវិទ្យាប្រចាំឆ្នាំ ផងដែរ។ បន្ថែមពីនេះ កម្មវិធីនេះក៏ជាកម្មវិធីប្រកួតប្រជែង ថ្នាក់ជាតិធំជាងគេនៅកម្ពុជា ហើយត្រូវបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០១៥៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង