Cctimesw1140xh150cm copy

អាម៉េរិកប្រកាសផ្តល់ជំនួយបន្ថែមជាង៣៨លានដុល្លារដល់កម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សហរដ្ឋអាម៉េរិក នៅថ្ងៃទី ២៣ តុលានេះ បានប្រកាសកម្មវិធីថ្មីៗ និង ថវិកាបន្ថែមជាង៣៨លានដុល្លារអាម៉េរិកដល់ប្រទេសកម្ពុជា។ជាជំនួយផ្តល់ការគាំទ្រ អភិវឌ្ឍបទបញ្ញាត្តិសុវត្តិភាពចំណីអាហារដោយកែលម្អប្រព័ន្ធគ្រប់គ្រង់ការប្រមូលផលសណ្តែកសៀង ការងារផ្នែក លទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ពលកម្មលើកុមារ។ថវិកានេះ ភាគច្រើនបានទៅដល់ដៃអង្គការក្រៅរាជរដ្ឋាភិបាល។

យោងតាមសេចក្តីប្រកាសព័ត៌មាន ក្នុងទឹកប្រាក់ជំនួយប្រមាណជាង៣៨លានដុល្លារនោះ គឺមាន ២៩ លានដុល្លារ ជួយកម្ពុជាកែលម្អ និង អភិវឌ្ឍបទបញ្ញាត្តិសុវត្តិភាពចំណីអាហារដោយកែលម្អប្រព័ន្ធគ្រប់គ្រង់ការប្រមូលផលសណ្តែកសៀង បង្កើនការទទួលយកបច្ចេកវិទ្យាឆ្លាតវៃនៃអាកាសធាតុ ផ្គល់ការបណ្តុះបណ្តាលស្តីពីការអនុវត្តសុវត្តិភាពចំណីអាហារល្អ និង ពង្រឹងទំនាក់ទំនងទីផ្សារ។ជាមួយគ្នានោះក៏មានដែរការងារអភិរក្សជីវចម្រុះតំបន់ទន្លេមេគង្គក្រោម។

ក្រៅពីនេះ អាម៉េរិក បានប្រកាសផ្តល់ជំនួយប្រមាណជាង ៦ លានដុល្លារ ដល់អង្គការក្រៅរាជរដ្ឋាភិបាលដែលធ្វើការលើការងារ ប្រព័ន្ធផ្សព្វផ្សាយ និង វិស័យការងារ ដើម្បីធ្វើការងារ ផ្នែកលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និង ផ្តល់មូលនិធី ៣ លានដុល្លារ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ការងារជួយជនពិការភាពនៅកម្ពុជា ពលកម្មលើកុមារ។

ការប្រកាសផ្តល់ជំនួយដល់កម្ពុជាពេលនេះ ធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី Power នាយិកានៃទីភ្នាក់ងារអាម៉េរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិសាកលលោក (USAID)នៅកម្ពុជារយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី ២២ ដល់២៣ តុលា។មុនចាកចេញពីកម្ពុជា លោកស្រី Power បានអះអាងថា កម្ពុជានៅតែជាដៃគូដ៏សំខាន់មួយសម្រាប់អាម៉េរិក ដើម្បីសម្រេចបាននូវចក្ខុវិស័យរួមមួយសម្រាប់ តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលមានសេរីភាព និង បើកចំហ រុងរឿង និង មានសុវត្ថិភាព៕



          


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង