681 ezgif.com resize
Swift cc time

ធនាគារARDB ពិភាក្សាជាមួយក្រុមហ៊ុនជប៉ុននិងថៃ បង្កើតឱកាសវិនិយោគលើដំណាំបន្លែនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បានឲ្យក្រុមហ៊ុនចំនួន២របស់ជប៉ុន និងថៃ ជួបពិភាក្សាការងារ នឹងស្វែងរកកិច្ចសហប្រតិបត្តិលើការវិនិយោគដំណាំបន្លែនៅកម្ពុជា ខណៈក្រុមហ៊ុនទាំងនេះបទពិសោធន៍លើវិស័យកសិកម្ម ការដាំដុះបន្លែ ផ្លែឈើ និងបច្ចេកទេសបង្កាត់ពូជ ជាពិសេសអាចបង្កើតចំណូលដល់កសិករបានល្អ។

ក្នុងនោះក្រុមហ៊ុនទី១គឺក្រុមហ៊ុន Takii ជាក្រុមហ៊ុនផលិតគ្រាប់ពូជ មកពីប្រទេសជប៉ុន ដឹកនាំដោយ លោក Sai Min នាយកផ្នែកប្រតិបត្តិការ និងទី២ ក្រុមហ៊ុន Coco Agriculture មកពីប្រទេសថៃ លោក Nattawut Wongsill ជានាយកគ្រប់គ្រង។

ជាមួយគ្នានេះ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានស្វាគមន៍ ចំពោះ គោលបំណងនៃការវិនិយោគលើដំណាំបន្លែ របស់ក្រុមហ៊ុន Coco Agriculture និងក្រុមហ៊ុន Takii ដែលបង្ហាញពីបទពិសោធន៍លើវិស័យកសិកម្ម ការដាំដុះបន្លែ ផ្លែឈើពីប្រទេសថៃ និងបច្ចេកទេសបង្កាត់ពូជ ដើម្បីជួយឲ្យកសិករ ពេលដាំរួចហើយអាចលក់ទៅឲ្យក្រុមហ៊ុនវិញ ដែលអាចបង្កើតចំណូលដល់កសិករបានល្អប្រសើរជាងការលក់បន្លែស្រស់ៗលើទីផ្សារ។

បច្ចុប្បន្ននេះ ក្រុមហ៊ុន Coco Agriculture មកពីប្រទេសថៃនិងក្រុមហ៊ុន Takli មកពីប្រទេសជប៉ុន កំពុងតែពិចារណាលើការវិនិយោគដាំដុះបន្លែនៅខេត្តត្បូងឃ្មុំ។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនមានសាខាជាង១០០ប្រទេស សម្រាប់ការដាំដុះ ការផលិតគ្រាប់ពូជ និង របៀបកាដាំដុះដោយប្រើស្រកីដូង និងការវិនិយោគទៅលើផ្នែកកសិកម្មនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត៕


Khcct banner

អត្ថបទទាក់ទង