681 ezgif.com resize
Swift cc time

ពូជស្រូវជាង«៨តោន» ផ្តល់ជូនកសិកររងគ្រោះដោយគ្រោះរាំងស្ងួតនិងទឹកជំនន់ នៅស្រុកជើងព្រៃ ខេត្តំពង់ចាម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
ការចែកពូជស្រូវ។ ប្រភពរូបភាព៖  រដ្ឋបាលខេត្តកំពង់ចាម​

កំពង់ចាម៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ពូជស្រូវប្រមាណ ៨,៣តោន ជូនដល់កសិករដែលរងគ្រោះដោយគ្រោះរាំងស្ងួត និងទឹកជំនន់ នៅទន្លេមេគង្គ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ដល់កសិករ ចំនួន ៨៣គ្រួសារ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។

យោងតាមរដ្ឋបាលខេត្តកំពង់ចាមបានប្រកាសឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ពូជស្រូវប្រមាណ ៨,៣តោន ដោយក្នុង ១គ្រួសារ ចំនួន ១០០គីឡូក្រាម ដើម្បីធ្វើការដាំដុះស្តារឡើងវិញ ដល់កសិករដែលរងគ្រោះដោយគ្រោះរាំងស្ងួត និងទឹកជំនន់ នៅទន្លេមេគង្គ នៅឃុំចំនួន៣ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។

គួរបញ្ជាក់ថា កសិករទទួលបានពូជស្រូវ OM5451 ជាពូជដែលមិនប្រកាន់ចំពោះរដូវកាល ហើយអាចប្រមូលផលបានក្នុងរយះពេល ៩០ទៅ៩៥ថ្ងៃ ដែលនេះជារយះពេលខ្លី និងអាចទទួលបានទិន្នផលខ្ពស់។ បន្ថែមពីនេះ ឃុំចំនួន៣ ដែលបានទទួលស្រូវពូជរួមមាន ឃុំព្រីងជ្រុំ និងឃុំត្រពាំងគរ រងគ្រោះរាំងស្ងួត និងឃុំព្រៃចារ ដែលរងគ្រោះជំនន់ទឹកទន្លេមេគង្គ ដោយប៉ះពាល់សរុបរហូតដល់ ៨៣គ្រួសារ។


Khcct banner

អត្ថបទទាក់ទង