681 ezgif.com resize
Swift cc time

ថៃស្នើឱ្យកម្ពុជាចូលរួមក្នុងកម្មវិធី«Six countries, One Destination»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ក្រសួងទេសចរណ៍របស់ថៃ បានលើកឡើងពីគំនិតផ្តួចផ្តើម «Six countries, One Destination» ឬ «ប្រទេស៦ គោលដៅតែមួយ» មកកាន់ក្រសួងទេសចរណ៍កម្ពុជា និង បានស្នើសុំឱ្យប្រទេសកម្ពុជាចូលរួមក្នុងកម្មវិធីនេះ។ការស្នើសុំនេះ ធ្វើឡើង ក្នុងកិច្ចពិភាក្សាជាមួយ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ប៉ុន្តែសំណើរនេះ ភាគីកម្ពុជាមិនទាន់សម្រេចនៅឡើយទេ។

លោក តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្នុងកិច្ចពិភាក្សាការងាររវាងក្រសួងទេសចរណ៍កម្ពុជា ជាមួយថៃ លោក Dusit MANAPAN ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងការបរទេសថៃ ពិតជាបានលើកឡើងនូវគំនិតផ្តួចផ្តើម«Six countries, One Destination» ហើយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ គឺគ្រាន់តែបានកត់សម្គាល់លើគំនិតផ្តួចផ្តើម «Six countries, One Destination» និង ស្នើឱ្យភាគីថៃ ផ្តល់ឯកសារទស្សនទាន និងឯកសារពាក់ព័ន្ធតាមផ្លូវការទូត។ ដូច្នេះការងារនេះ គឺនឹងត្រូវមានការសិក្សាលម្អិត ជាមួយអ្នកជំនាញពាក់ព័ន្ធទាំងអស់ ហើយមិនទាន់មានការសម្រេចនៅឡើយទេ ជារួមគឺត្រូវពិភាក្សាគ្នាសិន។

គម្រោងទិដ្ឋាការរួមនេះ«Six countries, One Destination» ត្រូវបានផ្ដួចផ្ដើមឡើងដោយលោក សេដ្ឋា ថាវីស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ កាលពីខែមេសា ដោយលោកបានពិភាក្សាជាមួយ កម្ពុជា ឡាវ ម៉ាឡាស៊ី មីយ៉ាន់ម៉ា និងវៀតណាម។ ទន្ទឹមនឹងនេះ ថៃ និងវៀតណាម ក៏បានពិភាក្សាគ្នាពីការដាក់សាកល្បងលើទិដ្ឋាការទេសចរណ៍មួយនេះ កាលពីថ្ងៃទី៩ ខែតុលា។សម្រាប់កម្ពុជា កំពុងស្ថិតនៅការពិភាក្សាលម្អិតបន្ថែមទៀត៕


Khcct banner

អត្ថបទទាក់ទង