Cctimesw1140xh150cm copy

ព្រឹត្តិការណ៍«វប្បធម៌តាមតំបន់»លើកទី២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២-៣ វិច្ឆិកា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
ការសម្តែងសិល្បៈល្ខោនបុរាណ។ ប្រភពរូបភាព៖ ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ

កំពត៖ ព្រឹត្តិការណ៍«វប្បធម៌តាមតំបន់»លើកទី២ ឆ្នាំ២០២៤ រៀបចំក្រោមប្រធានបទ(មរតកយើង) នឹងប្រព្រឹត្តទៅនៅថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យទូកមាស ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ដើម្បីដាក់បង្ហាញនូវសិល្បៈបុរាណខ្មែរ និងស្វែងយល់អំពីមរតកខ្មែរ។

ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ព្រឹត្តិការណ៍«វប្បធម៌តាមតំបន់»លើកទី២ ឆ្នាំ២០២៤ ផ្តោតលើប្រធានបទ(មរតកយើង) នឹងប្រព្រឹត្តទៅនៅថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យទូកមាស ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ដែលនឹងដាក់បង្ហាញស្វែងយល់នូវសិល្បៈបុរាណខ្មែរ បេតិកភណ្ឌវប្បធម៌ខ្មែរ និងការបង្ហាញទេពកោសល្យសិល្បៈរបស់យុវជនផងដែរ។

កម្មវិធីនឹងនាំមកនូវទស្សនីយភាព រួមមាន គំនូរ ក្បាច់ខ្មែរ ការសម្តែងចាប៉ីដងវែង ល្ខោនបុរាណ និងសិល្បៈសហសម័យផងដែរ។ បន្ថែមពីនេះ មានការស្វែងយល់អំពី ស្មូន ក្អម ឆ្នាំង ការចូលរួមត្បាញកន្ទេលចចូត រួមទាំងមានកម្មវិធីយុវជនដាល់អំបុក ការសម្តែងសិល្បៈយីកេ ព្រមទាំងការសម្តែងសៀក របស់អង្គការហ្វាពន្លឺសិល្បៈទៀតផង។ មិនតែប៉ុណ្តោះ កម្មវិធីនឹងមានការកម្សាន្តដូចជា ការផាត់ពណ៍គំនូរ ល្បែងកម្សាន្តកុមារ សំណួន-ចម្លើយល្បងប្រាជ្ញា ការទស្សនាស្តង់ផលិតផលផងដែរ។

គួរបញ្ជាក់ថា កម្មវិធីនេះបានរៀបចំម្តងរួចទៅហើយ ដោយលើកទី១ ឆ្នាំ២០២៣ ប្រព្រឹត្តទៅនៅខេត្តពោធិ៍សាត់ ដែលបានបង្ហាញ និងសម្តែងសិល្បៈ ដើម្បីបណ្ដុះទឹកចិត្តស្រឡាញ់មរតកវប្បធម៌ខ្មែរ។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង