681 ezgif.com resize
Swift cc time

«អង្ករកម្ពុជា» បង្ហាញវត្តមានក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិកម្រិតពិភពលោកនៅទីក្រុងប៉ារីស

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
កម្ពុជាតាំងបង្ហាញអង្ករនៅក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិកម្រិតពិភពលោក។ ប្រភពរូបភាព៖ ក្រសួងព័ត៍មាន

ទីក្រុងប៉ារីស៖ កម្ពុជា បាននាំយកអង្ករ ទៅបង្ហាញវត្តមានក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិកម្រិតពិភពលោក (Salon International de l'Alimentation (SIAL) Paris) នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-២៣ ខែតុលា ឆ្នាំ២០២៤ ដើម្បីបង្ហាញពីផលិតផលអង្ករខ្មែរ លើឆាកអន្តរជាតិផងដែរ។

យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៍មានបានឲ្យដឹងថា អង្ករកម្ពុជា បានបង្ហាញវត្តមានក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិកម្រិតពិភពលោក (Salon International de l'Alimentation (SIAL) Paris) ដោយក្រុមហ៊ុនអង្ករកម្ពុជាចំនួន ១២ក្រុមហ៊ុន ដែលបាននាំអង្កររបស់កម្ពុជាល្អបំផុតជាពូជស្រូវផ្ការំដួលទៅតាំងបង្ហាញនៅក្នុងកម្មវិធីកម្រិតពិភពលោក ដើម្បីបង្ហាញនូវផលិតផល និងអត្តសញ្ញាណខ្មែរលើឆាកអន្តរជាតិ។

គួរបញ្ជាក់ថា ពូជស្រូវផ្ការំដួលរបស់កម្ពុជា ធ្លាប់ឈ្នះពានរង្វាន់អន្តរជាតិចំនួន៥ដង និងធ្លាប់បានឈ្នះពានមាសនៅប្រទេសចិនផងដែរ។ យ៉ាងណាមិញ កម្ពុជាបានចូលរួមកម្មវិធីនេះ ១លើករួចទៅហើយ នាឆ្នាំ២០១៤ និងលើកទី២ ក្នុងឆ្នាំ២០២៤នេះ។ បន្ថែមពីនេះ កម្មវិធីពិព័រណ៍ម្ហូបអាហារអន្តរជាតិកម្រិតពិភពលោកនេះ មានការចូលរួមពីក្រុមហ៊ុនចំនួន ៧,៨០០ ក្រុមហ៊ុន មកពី ១៣០ ប្រទេស និងការតាំងពិព័រណ៍ផលិតផលចំនួន ៤សែនប្រភេទ រួមមាន ផលិតផលផ្នែកចំណីអាហារ ភេសជ្ជៈ គ្រាប់ធញ្ញជាតិ ។ល។ និងមានអ្នកទស្សនាចំនួន ២៨៥,០០០នាក់ មកពីជាង២០០ ប្រទេសផងដែរ៕


Khcct banner

អត្ថបទទាក់ទង