Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងការពារជាតិប្រកាសចាត់វិធានការលើមន្ត្រីប្រើ«ផ្លាកលេខ ខ.ម»ខុសគោលការណ៍

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី ២១ តុលានេះ បានចេញនូវសេចក្តីជូនដំណឹងស្តីពីការប្រើប្រាស់យានយន្តដែលមានពាក់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ ឬហៅកាត់ថា ខ.ម។ក្នុងសេចក្តីជូនដំណឹងនោះ  ក្រសួងបានហាមមន្ត្រីក្រោមឱវាទមិនត្រូវយកយានយន្តដែលពាក់ផ្លាកលេខខេមរភូមិន្ទ ទៅធ្វើការជួលបន្តឱ្យបណ្តា ក្រុមហ៊ុន ស្ថាប័ន ឬរូបវន្តបុគ្គលនានាប្រើប្រាស់ និងហាមយកផ្លាកលេខខេមរភូមិន្ទ ទៅបំពាក់លើយានយន្តផ្សេងទៀត ដែលខុសពី ប្រភេទយានយន្តដែលបានស្នើសុំ។

យោងតាមសេចក្តីជូនដំណឹង អ្នកប្រើប្រាស់យានយន្តពាក់ផ្លាកលេខខេមរភូមិន្ទ ត្រូវតែជានាយទាហានជាយោធិន នៃកងយោធពលខេមរភូមិន្ទ និង អាស្រ័យមេបញ្ជាការអង្គភាពបញ្ជាក់ស្នើសុំបំពេញបែបបទ តាមឋានានុក្រម ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ។ 

ក្រសួងបានព្រមានថា ក្នុងករណីអនុវត្តខុសគោលការណ៍នៃសេចក្តីជូនដំណឹង ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះមន្ត្រីដែលបានអនុវត្តខុសគោលការណ៍នោះ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង